បណ្ណសារ

កំណាព្យ   : ​នៅ​ទី​នេះ​អ្នក​អាច​មើល​ស្នា​ដៃ​កំណាព្យ​របស់​ខ្ញុំ​ផ្ទាល់​ នឹង​ស្នាដៃ​របស់​អ្នក​កវី​ល្បីៗ​ផ្សេងៗ​ទៀត​ដូច​ជា​លោកគ្រូ​ ​គុយ សុធន​ជា​ដើម។ សាក​ល្បង​ទទួល​យក​រស់​ជាតិ​កំណាព្យ​ ជា​មួយ​នឹង​ឃ្លា​ឃ្លោង​ដ៏​ពិរោះ​ៗ​ធ្វើ​ឲ្យ​អ្នក​ស្គាល់​រស់​ជាតិ​ជីវិត​មួយ​បែប​ផ្សេង​ទៀត។

កំសាន្តជីវិត : មើល​រឿង​កំប្លែងខ្លីៗដើម្បី​ធ្វើ​ឲ្យ​អារម្មណ៏​របស់​អ្នក​ផុត​ពី​ទុក្ខកង្វល់ មើល​រឿង​ប្លែកៗ​ដែល​អ្នក​ប្រហែលជា​មិនដែល​ធ្លាប់​បានជួប មួយ​វិញ​ទៀត​អ្នក​ក៏​អាច​មើល​រឿង​ខ្លះៗ​ដែល​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ជួប​ប្រទះដែរ ហើយ​ខ្ញុំ​គិត​ថា​គួរ​ឲ្យ​ហួស​ចិត្តនិងអស់សំណើច​ ក៏​យក​មក​ចែក​គេ​សើច​ដែរ​ទៅ។ ប្រសិន​បើ​អ្នក​មើល​តែ​រឿង​ឈឺ​ក្បាល​ខ្លាំង​ពេក​នោះ​វា​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ប្រកប​ដោយ​ថាម​ពល​នោះ​ទេ ផ្ទុយ​មក​វិញមុខ​វិជ្ជា​ដែល​លំបាក​ទាំង​នោះ​អាច​ក្លាយ​ជា​ដាវ​សម្លាប់​អ្នក​ផង​ក៏​ថា​បាន។ ដូច្នេះ​ហើយ​សូម​ចំណាយ​ពេល​យក​រឿង​ល្អៗ​គួរ​ឲ្យ​ចង់​សើច​ដាក់​ក្នុង​ខួរ​ក្បាល​ខ្លះ​ទៅ។

បទពិចារណា : អ្នក​អាច​ស្វែង​យល់​ពី​បទ​វិភាគ​ខ្លីៗ​របស់​ខ្ញុំ​ និង​គំនិត​ល្អ​ៗ​ពី​ក្នុង​បណ្ណសារ​នេះ​ ហើយ​ក៏​មាន​ទាំង​គំនិត​របស់​មនុស្ស​ជោគ​ជ័យ​ក្នុង​ជីវិត​ ទស្សនវិទូ អ្នក​នយោបាយ អ្នកជំនួញ និង​មនុស្សល្បី​ៗ​ជា​ច្រើន​ទៀត។ ប្រយោគដ៏ល្បីល្បាញ​មួយ​របស់​ខុង​ជឺ​បាន​ពោលថា “រៀន​ដោយ​មិន​បាន​គិត​និង​ខាត​កម្លាំង គិតដោយ​មិន​បាន​រៀន​គឺ​ជា​ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់“។ ដូច្នេះ​ប្រសិន​បើ​អ្នក​ជា​សិស្ស​ឆ្លាត​នៅ​មហា​វិទ្យា​ល័យ​ក្នុង​មុខវិជ្ជា​ដែល​អ្ន​ក​រៀន​ ប៉ុន្តែ​អ្នក​ពុំ​បាន​ដឹង​ថា​ខ្លួន​ចង់​បាន​អ្វីឲ្យ​ប្រាកដនៅ​ក្នុង​ជីវិត​​​ទេ​នោះ វា​ជា​រឿង​ដែល​គួរ​ឲ្យ​កំសត់ខ្លាំង​​ណាស់។ ចូរ​កុំ​ភ្លេច​ថា​ ប្រយោគ​មួយ​ឃ្លា​អាច​ផ្លាស់​ប្តូរ​ជីវិត​របស់​អ្នក​បាន​។

សារ​របស់​ខ្ញុំ : នៅ​ក្នុង​បណ្ណសារ​នេះ គឺ​និយាយ​អំពី​សារ​របស់​ខ្ញុំនឹង​សេចក្តី​ជូន​ដំណឹង​ផ្សេងៗ​ដែល​ជា​ពាក្យ​សម្តី​របស់​ខ្ញុំ​ផ្ទាល់​ ដូច​ជា៖ សារ​ជូន​ពរ​ឆ្នាំ​ថ្មី ជាដើម។ ខ្ញុំ​បង្កើត​បណ្ណសារ​នេះ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​សម្តែង​នូវ​មនោសញ្ចេតនា​របស់​ខ្ញុំចំពោះប្រជាពលរដ្ឋខ្មែរ ក៏​ដូច​ជា​ដើម្បី​ហ្វឹក​ហាត់​ឲ្យ​មានទម្លាប់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ។

រឿង​និទាន : ការ​ស្វែង​យល់​ដឹង​អំពី​រឿង​និទាន​ក៏​ជា​ផ្នែក​មួយ​ដែល​សំខាន់​ក្នុង​ការ​កែ​ប្រែ​ជីវិត​របស់​យើង​ឲ្យ​កាន់​តែ​ស្រស់​បំព្រង​និង​ចេះ​ត្រិះ​រិះ​ពិចារណា​ច្រើន​ជាង​មុន​ដែរ ព្រោះ​ក្នុង​រឿង​និទាន​ខ្លះ​ថ្វី​ត្បិត​តែ​ជា​រឿង​ប្រឌិត​ឬ​ក៏​ឮ​តៗ​គ្នា​ក៏​ដោយ​ ប៉ុន្តែ​ការ​គិត​ឬ​ក៏​សកម្មភាព​របស់​តួ​អង្គ​ក្នុងរឿង​ទាំង​នោះ​ហាក់​មិន​សូវ​ខុស​ពី​ទិដ្ឋភាព​នៅ​ក្នុង​សង្គម​ជាក់​ស្តែង​ប៉ុន្មាន​ឡើយ ហេតុ​ដូច្នេះ​ហើយ​ការ​អាន​រឿង​និទាន​ឲ្យ​បាន​ច្រើន​ ប្រៀប​បាន​យើង​រៀន​បទ​ពិសោធន៍​មួយ​ក្នុងសង្គម​ដូច្នេះ​ដែរ។

ស្នាដៃ​របស់​ខ្ញុំ : ស្នាដៃ​មួយ​ចំនួន​ដែល​កើត​ចេញ​ពី​គំនិត​ឆ្នៃ​ប្រឌិត​របស់​ខ្ញុំ​ដូច​ជាៈ កំណាព្យ​ជាដើម។ ព្រោះ​ក្នុង​មួយ​ជីវិត​ខ្ញុំ​នេះ​ចូល​ចិត្ត​អ្វី​ដែល​ប្លែកៗ និង​ការ​ឆ្នៃ​ប្រឌិត​ ប៉ុន្តែ​ប្រហែល​ជា​មិន​សូវ​ជា​មាន​អ្វី​ច្រើន​ក្រៅ​ពី​កំណាព្យ​នោះ​ទេ។

ចំណេះ​ដឹង​ទូ​ទៅ : នៅ​ក្នុង​លោក​នេះ​មាន​រឿង​ច្រើន​ណាស់​ដែល​យើង​មិន​ទាន់​ចេះ​ទាំង​ដែល​ខ្លួន​យើង​គិត​ថា​យើង​ចេះ​អស់​ហើយ។ ចំណេះ​ដឹង​ទាំង​នោះ​សោត​ក៏​មាន​ច្រើន​អនេក​មិន​អាច​គណនា​ឲ្យ​អស់​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ​ការ​រៀន​នូវ​អ្វី​ដែល​មាន​សារៈសំខាន់​គឺ​ជា​ជម្រើស​ដែល​ត្រឹម​ត្រូវ​មួយ។ នៅ​ទី​នេះ​ខ្ញុំ​នឹង​ដក​ស្រង់​ចំណេះ​ដឹង​នានា​ដែល​មាន​ប្រយោជន៍​យក​មក​ចេះ​ផ្សាយ។

ជ្រុង​មួយ​នៃ​ជីវិត : ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា “ជីវិត​របស់​មនុស្ស​ម្នាក់​មាន​ពេល​ខ្លី​ណាស់​ ហេតុ​ដូច្នេះ​ហើយ​យើង​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ទៅ​​បង្កើត​បទ​ពិសោធន៍​ក្នុង​ជីវិត​ដើម្បី​យក​មក​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​នោះឡើយ” នៅ​ក្នុង​ន័យ​នេះ​ការ​រៀន​សូត្រ​ពី​ជីវិត​របស់​បុគ្គល​ម្នាក់​ផ្សេងទៀត​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ជា​ពិសេស​អ្នក​ដែល​ធ្លាប់​ដើរ​មុន​យើង។

កំណត់​ហេតុ​ : នៅ​ក្នុង​បណ្ណសារ​នេះ​ខ្ញុំ​សរសេរ​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ ទោះ​បី​ភាព​បរាជ័យ​ក្តី​ជោគ​ជ័យ​ក្តី ដើម្បី​ទុក​ជា​ការ​រំសាយ​ទុក្ខ​សោក​ផ្ទាល់​ខ្លួន​ផង និង​ដើម្បី​ជា​បទ​ពិសោធន៍​សម្រាប់​អ្នក​ដទៃ​ផង។

បញ្ជាក់  អ្នក​គ្រាន់​តែ​យក​ Mouse របស់​អ្នក​ចុច​លើ​ឈ្មោះ​បណ្ណសារ​ណា​មួយ​ដែល​អ្នក​ចង់​អាន​ដែល​មាន​ពណ៌​ខៀវ​នោះ​ទៅ​ អ្នក​អាច​អាន​អ្វី​ដែល​អ្នក​ចង់​អាន​បាន​ហើយ។

2 thoughts on “បណ្ណសារ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s