បណ្តុះផ្នត់គំនិត

រឿងសាមកុក

មានពាក្យចចាមអារាមមួយបានពោលថា មនុស្ស ដែល​មើល​រឿង​សាមកុក​ចាប់​ពី​៧ដងឡើងទៅកុំទុកចិត្តគេឲ្យសោះ នោះក៏ ​ព្រោះតែ​គេ​គិត​ថា​អ្នក​ដែល​មើល​រឿង​សាមកុក​ច្រើន​នោះ​ជា​មនុស្ស​ដែល​ប្រកប ​ដោយ​ល្បិច​កល​​មិន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ។​ប៉ុន្តែ​ចំពោះ​ខ្ញុំ​វិញ​ មើល​រឿង​សាមកុក​នេះ​ឡើង​រាប់​ភ្លេច​ទៅ​ហើយ​ តែ​ខ្ញុំ​មិនដែល​បាន​ទៅ​បោកប្រាស់​អ្នក​ណា​ម្នាក់​សោះ​ឡើយ។

រឿង​នគរ​ទាំង​បី (សាមកុក)

ផ្ទុយមក​វិញ​ខ្ញុំ​គិត​ថា​ការ​អាន​រឿង​សាមកុក​នេះ​គឺ​ជា​ការ​បណ្តុះ​ស្មារតី ​ ធ្វើឲ្យ​យើង​ចេះ​វិភាគ​វែង​ឆ្ងាយ​​ ហើយ​បើយើង​វិភាគឲ្យ​ជ្រៅ​ជ្រះ​ទៅ​នោះ​នឹង​ឃើញ​ថា​អ្នក​នយោបាយ​ខ្លះ​ក៏​កំពុង ​តែ​យក​យុទ្ធសាស្រ្ត​ចេញ​ពី​រឿង​សាមកុក​នោះ​មក​ប្រើ​ប្រាស់​ក្នុង​សង្គម​ បច្ចុប្បន្ន​នេះ​ដែរ ដូច្នេះ​បើយើង​ខ្លាចរអា​នឹង​អាន​រឿង​សាមកុកនោះ​មាន​ន័យ​ថា​យើង​បណ្តែតបណ្តោយ ​ឲ្យ​គេ​បោកប្រាស់​យើង​តាមចិត្តទៅ​ហើយ? អានសៀវភៅយុទ្ធសាស្រ្ត​ក្នុង​គោលបំ​ណង​ពីរ​គឺ​៖ អានឲ្យស្គាល់ប្រភេទល្បិចកល​ដើម្បីទប់ទល់​នឹង​អ្នក​ដទៃ​ដែល​ព្យាយាម​មក​ បោកប្រាស់យើង​ នឹងបើ​យុទ្ធសាស្រ្តណាល្អ​យើង​អាច​យក​មកប្រើប្រាស់​បាន។

អ្នកដែល ​អាន​រឿង​សាមកុក​១០០០ចប់ក៏ដោយបើគេ​តាំង​ចិត្ត​ថា​គេ​នឹង​មិន​ព្យាបាទអ្នកដទៃ ​ហើយ​នោះ​វា​នឹងគ្មាន​បញ្ហាអ្វីនោះ​ឡើយ ផ្ទុយមកវិញ​ទោះ​បីយើង​អាន​សៀវភៅ​ធម៌​១០០០ក្បាល​ក៏ដោយ​តែ​បើចិត្ត​របស់​យើង​ នៅ​តែ​ចង់​ព្យាបាទ​អ្នកដទៃ​នោះ​វា​នឹង​គ្មានប្រ​យោជន៍​អ្វីនោះ​ឡើយ។

នៅ ​ពេល​ដែល​អាន​ហើយ​ ចូរអ្នក​សាកល្បង​វិភាគ​ទៅ​លើ​ព្រឹត្តិការណ៏សង្គម​សព្វថ្ងៃ​នោះ​អ្នក​នឹង​ដឹង ​ថា​រឿង​សាមកុក​នៅ​តែ​ជា​មាគ៌ាមួយ​ដែល​មនុស្ស​លោក​យក​មកប្រតិបត្តិរហូតមក​ ទល់​នឹង​សព្វថ្ងៃ​។

សូមអញ្ជើញទាញយក​ដោយ​រីករាយ!

រឿងសាមកុកភាគ ១

រឿងសាមកុកភាគ ២

រឿងសាមកុកភាគ ៣

រឿងសាមកុកភាគ ៤

រឿងសាមកុកភាគ ៥

រឿងសាមកុកភាគ ៦

រឿងសាមកុកភាគ​ ៧

រឿងសាមកុកភាគ ៨

រឿងសាមកុកភាគ​ ៩

រឿងសាមកុកភាគ ១០

ស្រីហិតោបទេស

សៀវ​ភៅ​ស្រី​ហិតោ​បទេស​គឺ​ជា​សៀវភៅ​ដែល​និយាយ​ពី​ការនិទាន​របស់​ មហាបណ្ឌិតវិស្ណុ​សិម័ន​ ប្រាប់​ដល់​ព្រះ​រាជបុត្រ​ទាំង​ឡាយ​ដែល​មាន​វ័យ​ក្មេង​នៅ​ឡើយ​ឲ្យ​ស្វែង​យល់​ពី​យុទ្ធសាស្រ្ត​ផ្សេង​ៗ​ក្នុង​ការ​គ្រប់​គ្រង​នគរ​ឲ្យ​បានល្អ​។ ទោះ​បី​ជា​​សៀវភៅ​ស្រី​ហិ​តោ​បទេស​នេះ​និទាន​តែ​ពី​រឿង​ពិភពសត្វ​ព្រៃ​ក៏ដោយ ​តែ​តាម​ពិត​អត្ថន័យ​ក្នុង​រឿង​គឺ​ចង់​សំដៅ​ទៅ​លើសង្គម​មនុស្សនេះ​ឯង។

ក្រោយ​ពី​មើល​ចប់​សៀវ​ភៅ​ស្រី​ហិតោ​បទេស​ទាំង​៤ភាគ​នេះ​មក​ ខ្ញុំ​គិត​សៀវភៅ​នេះ​គឺ​ល្អ​ខ្លាំង​ណាស់​ រហូត​ដល់​មាន​ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា​ «នណារ​ដែល​អាច​មើល​ស្រី​ហិតោបទេស​យល់​ច្បាស់​នោះ​គេ​អាច​មើល​ចរិត​មនុស្ស​ធ្លុះបាន។» ហើយ​សៀវ​ភៅ​នេះ​​ត្រូវ​បាន​បក​ប្រែ​ជា​ច្រើន​ភាសា​ដូច​ជា​ភាសា​បារាំងជាដើម​ ហើយ​ត្រូវបាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ដោយ​ព្រះ​ភិក្ខុ ប៉ាង ខាត់(វិរយបណ្ឌិតោ)​។  ​ទោះ​បី​ជា​មាន​ភាសា​ពិបាក​យល់​ច្រើន​ក៏ដោយ​ តែ​បើអ្នក​អាន​វា​ដោយ​យក​ចិត្ត​ទុកដាក់​នោះ​អ្នក​គង់​នឹង​អាច​ស្វែង​យល់​បាន ជា​មិន​ខាន​ឡើយ។

សៀវភៅ​នេះ​ចែក​ជាបួនវគ្គគឺ៖

ស្រី​ហិតោ​បតោ​បទេស ភាគ១ ការគប់​មិត្រ

ស្រី​ហិតោ​បតោ​បទេស ភាគ២ ការបំបែកមិត្រ

 ស្រី​ហិតោ​បតោ​បទេស ភាគ៣ ឈ្មោះសង្រ្គាម

 ស្រី​ហិតោ​បតោ​បទេស ភាគ៤ ឈ្មោះសន្តិភាព

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s