អំពីខ្ញុំ

សូម​ស្វា​គមន៍​ចំពោះ​ការ​ចូល​មក​ទស្សនា​ប្លុក​របស់​ខ្ញុំ​បាទ ជា​បឋម​អនុញ្ញត្តិ​ឲ្យ​ខ្ញុំបាន​ណែ​នាំ​ខ្លួន​បន្តិច​សិន!

ខ្ញុំ​បាទឈ្មោះ វង សុឃី អាយុ​២៤ឆ្នាំ(២០១៤) មាន​ស្រុក​កំណើត​នៅភូមិ​ច្រក​សង្កែ ឃុំ​ស្វាយ​ជុក​ ស្រុក​សាមគ្គី​មាន​ជ័យ ​ខេត្ត​កំពង់ឆ្នាំង​។​ ធ្លាប់​​បាន​​បួស​​ក្នុង​​សំណាក់​​ព្រះ​​ពុទ្ធ​​សាសនា​​ប្រមាណ​​ជា​​១២​​ឆ្នាំ​​(២០០២-២០១៤) ​និង​​បាន​​រៀន​​សូត្រ​​ខាង​​ផ្នែក​​ពុទ្ធ​​ចក្រ​​ត្រឹម​​ថ្នាក់​​បាក់​​ឌុប​ឯ​ចំណែក​​ផ្នែក​​អណា​ចក្រ​​វិញ​​គឺ​​រៀន​​បាន​​ត្រឹម​​តែ​​ថ្នាក់​​ទី​៣​តែ​​ប៉ុណ្ណោះ​។​

និស្ស័យ​ពី​កំណើត :

  • ជាមនុស្ស​មិន​សូវ​ចេះ​និយាយ​ច្រើន​​ តែ​ចូល​ចិត្ត​ស្តាប់​គេ​និយាយ។ ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់។

ចំណង់​ចំណូល​ចិត្ត : 

  • ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់​ច្រើន​ជាង​​ភាព​អ៊ូរអរ​។
  • ចូល​ចិត្ត​រឿង​រ៉ាវ​ទាក់​ទង​នឹង​បច្ចេកវិទ្យា អេឡិចត្រូនិច​
  • ចូល​ចិត្ត​អាន​សៀវ​ភៅអប់​រំផ្លូវ​ចិត្ត​ ​ចិត្ត​សាស្រ្ត​ ទស្សនវិជ្ជា​ នយោបាយ  ប្រវត្តិ​អ្នក​ប្រាជ្ញ…………។
  • ចូល​ចិត្ត​ស្តាប់​អ្នក​ដែល​មាន​បទពិសោធន៏​ក្នុង​ជីវិត​និយាយ​ពី​បទ​ពិសោធន៍​របស់​គេ​។
  • ចូល​ចិត្ត​ភ្លៀង​ និង​ធម្មជាតិ​។
  • ចូលចិត្ត​ភាពយន្ត​ឥណ្ឌា​មួយ​ដែល​មាន​ចំណង​ជើង​ថា “3 idiots” (មនុស្ស​ល្ងង់បីនាក់)។

ក្តីសុបិន្ត :

  • ចង់​ក្លាយ​ជា​អ្នក​បច្ចេកទេសអេឡិចត្រូនិចដ៏​មាន​ឥទ្ធិពល​ម្នាក់​។

គតិ​ប្រចាំ​ជីវិត : 

  • ត្រូវ​ចេះ​បង្ហួស​សុភមង្គល​ផ្ទាល់​ខ្លួន​ទុក​ចោល​មួយ​គ្រា​សិន​ ពេល​ណា​ដែល​សង្គម​ជាតិ​ គ្រួសារ​ឬ​មិត្ត​ភក្តិ​ត្រូវ​ការ។
  • ពន្យល់​មនុស្ស​ម្នាក់​ដោយយ​ទង្វើ​ ជា​ជាង​ការ​និយាយ​ច្រើន​ឥត​ប្រយោជន៍​។
  • ដាក់​ខ្លួន​ឲ្យ​ទាប​ ធ្វើ​ខ្លួន​ឲ្យ​សុភាព​ តែ​ការងារ​រហ័ស​រហួន។
  • បុគ្គល​ម្នាក់ៗ​មាន​ភាពផ្សេងគ្នា គ្រាន់​តែ​គេ​មិន​ដើរ​លើ​វិថី​របស់​យើង​មិន​មែន​មាន​ន័យ​ថា​គេ​ខុស​នោះទេ។

មួយ​ម៉ាត់​ចុង​ក្រោយ : 

 «អ្នក​ត្រូវ​ចាំ​ថា​អ្នក​ដែល​ដាក់​គោល​ដៅ​ជីវិត​ ដូច​អ្នក​មិន​មែន​មាន​តែ​ អ្នក​ម្នាក់​ឯង​នោះ​ទេ ហេតុ​ដូច្នេះ​ចូរ​អ្នក​កុំ​ភ្លេចសួរ​ខ្លួន​ឯង​​ថា​តើ​ខ្លួន​យើង​កំពុង​ធ្វើ​ អ្វី​នៅ​ពេល​នេះ​ ខណៈពេល​ដែល​អ្នក​ដែល​មាន​គោល​ដៅ​ដូច​យើង​គេ​ប្រឹង​ប្រែង​យ៉ាង​ស្វាហាប់​ ដើម្បី​ ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​នោះ​?»

One thought on “អំពីខ្ញុំ

  1. រីករាយណាស់ដែលបានស្គាល់លោកម្ចាស់តាមរយៈប្លុក។ ឥឡូវនេះ ខ្ញុំព្រះករុណាសូមនិមន្តលោកម្ចាស់ចូលរួមក្នុង “ក្លឹបនិយាយភាសាអង់គ្លេស” តាមរយៈអ៊ីធ័រណែត។ បើលោកម្ចាស់មានចំណាប់អារម្មណ៍ចង់ចូលរួមចែករំលែកចំណេះដឹង សូមចូលទៅកាន់លីងមួយនេះ http://samnanglaor.wordpress.com/about-english-speaking-club-esc/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s