អំពី​ទំព័រ​នេះ

​១.បុព្វហេតុ
ពេល​ដែល​ខ្ញុំបាន​​ស្វែង​រក​ពត៌មាន​តាម​វេបសាយថ៍ Google ម្តងៗ ខ្ញុំ​​តែ​ង​តែ​បាន​ឃើញ​ប្លុក​ WordPress នេះ​ជា​ច្រើន​ហូរ​ហែរ។ ពេល​នោះ​ខ្ញុំ​​បា​ន​គិត​ថា​ប្រហែល​ជា​ប្លុក​នេះ​ងាយ​ស្រួល​បង្កើត​ហើយ​បាន​ជា​មាន​អ្នក​ប្រើ​ច្រើន​ដូច្នេះ​ ពេល​នោះ​ដែរ​ខ្ញុំ​ក៏​បាន​ដាក់​ចិត្តថា​និង​បង្កើត​ប្លុក​មួយ​ឲ្យ​ទាល់​តែ​បាន​។ ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​មាន​បំណង​យូរ​ហើយ​ដែរ​ដើម្បីរិះ​រក​វិធី​​ប្រាប់​ទៅ​កាន់​មនុស្ស​ក្នុង​សកល​លោក​នូវ​​អ្វី​ដែល​ខ្ញុំយល់​ឃើញ ដូច្នេះ​ហើយ​ការ​សរសេរ​ប្លុក​គឺ​ជា​មាគ៌ា​ដ៏​សំខាន់មួយ​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​អាច​សម្រេច​គោល​បំណង​មួយ​នេះបាន​។ ទី​បំផុត​ប្លុកមួយ​ដែល​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ថា «ទំព័រ​ឬស្សីថ្មី» ក៏​ត្រូវ​បាន​បង្កើត​ឡើងនៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១២ នៅ​វត្ត​កាសេមរតនា​រាម(ធម្មយុត្តិ) ខេត្ត​កំពង់ឆ្នាំង។

២.គោល​បំណង​
ដោយ​មើល​ឃើញ​ពី​គ្រោះ​ថ្នាក់​នៅ​ក្នុង​សង្គម​ជាតិ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន​របស់​ជន​ជាតិ​ខ្មែរ​ជា​ពិ​សេស​អ្នក​នយោបាយ​ខ្មែរ​ ដែល​ខ្ញុំគិត​ថា​គឺ​ជា​គំរូ​អាក្រក់​មួយ​ដល់​​មនុស្ស​ជំនាន់​ក្រោយជា​ពិសេស​យុវជន​ ហើយ​ក៏​ជា​ជម្ងឺ​ចិត្ត​សាស្រ្ត​ដ៏សាហា​វ​មួយ​ចំពោះ​សង្គម​ជាតិដែល​ឆ្លង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​បង្កើត​ប្លុក​នេះ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការ​កែ​ប្រែ​ទង្វើ​ទាំង​នោះ​ នៅ​ក្នុង​ន័យ​នេះ​ខ្ញុំក៏​បាន​​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ប្លុក​នេះ​​ថា​ «ទំព័រ​ឬស្សី​ថ្មី» ដែល​ផ្ទុយ​ពី​សុភាសិត​ខ្មែរ​បុរាណ​ដែល​បាន​ពោល​ថា​ ទំពាំង​ស្នង​ឬស្សី។ និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ប្រឆាំង​ដាច់​ខាត​ចំពោះ​គំនិត​របស់​ចាស់ៗ ឬ​​​អ្នក​នយោបាយ​​​នោះទេ។ តាម​ពិត​ខ្ញុំ​មាន​រឿង​ជា​ច្រើន​ណាស់​ដែល​ត្រូវ​រៀន​សូត្រ​ពីពួក​​គាត់​ ហើយ​ខ្ញុំ​បាន​ចេះ​ដឹង​មក​ដល់​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ​សារ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ចាស់ទុំ​​ដែរ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ចេះ​ហ៊ាន​បដិសេធ​នូវ​គំនិត​បែ​ប​ប្រពៃ​ណី​ណា​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សង្គម​ជាតិ ​អ្វី​ដែល​ខ្ញុំចង់​សង្កត់​ធ្ងន់​នោះ​គឺ តើ​ឲ្យ​ទំពាំង​ស្នង​ឬស្សី​យ៉ាង​ដូចម្តេច​កើត​ បើ​ឬស្សី​ពោល​គឺ​អ្នក​នយោបាយ​ខ្មែរ​គិត​តែ​ពី​ឈ្លោះ​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដូច្នេះ​នោះ? មាន​តែ​ឲ្យ​យុវជន​ទៅ​ឈ្លោះ​គ្នា​បន្ត​តាម​ពួក​គាត់​ដែរ?

.សេចក្តី​ថ្លែង​អំណរ​គុណ

ថ្វី​ត្បិត​តែ​ប្លុក​នេះ​ខ្ញុំ​បាន​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ក៍​ពិត​មែន​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ផង​ដែរ​ បញ្ហា​ប្រឈម​ជា​ច្រើន​បាន​កើត​ឡើងជា​បន្ត​បន្ទាប់​​ដូច​ជា៖ ការ​សរ​សេរ​អត្ថបទក្នុង​ប្លុក,​ការ​ដាក់​សម្លេងផ្សេងៗ​ចូល​ក្នុង​ប្លុក………..ជាដើម។ ឆ្លៀត​ឱកាស​នេះ​ខ្ញុំ​បាទ​​សូម​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​បាន​ជួយ​ខ្ញុំ​បាទ​ក្នុង​ផ្នែក​បច្ចេក​ទេស បើ​ទោះ​បី​ជា​ពាក្យ​ដំបូន្មាន​ខ្លីៗ​ក៏​ដោយ​ តែ​វា​ពិត​ជា​មាន​សារៈ​សំខាន់​​ខ្លាំង​ណាស់​សម្រាប់អ្នក​ដែល​អត់​ចេះ​ដូច​​​ខ្ញុំ​នេះ​​។ មនុស្ស​ទាំង​នោះ​រួម​មាន៖

  1. ​បងប្រុសសុខ​ចាន់​ផល
  2. បង អ្នក​និពន្ធ​វ័យ​ក្មេង
  3. កញ្ញា ​ស្រីពៅ
  4. បងប្រុស គង់ វាសនា

៤.ទំនួល​ខុស​ត្រូវ​និង​រក្សាសិទ្ធិ
រាល់​ពត៌មាននិង​ចំណេះ​ដឹង​​ដែល​ខ្ញុំ​បាន​ចុះ​ផ្សាយ​ក្នុង​ប្លុក​នេះ គឺ​ជា​ទស្សនៈ​និង​ការ​ទទួល​ខុស​ត្រូវផ្ទាល់​ខ្លួន​របស់​ខ្ញុំ​បាទ​​ នៅ​ក្នុង​ន័យ​នេះ​កំហុស​ឆ្គង​ដោយ​អចេតនា​គឺ​ពិត​ជា​មិន​អាច​ជៀស​រួច​ឡើយ ដូច្នេះ​ហើយ​ខ្ញុំ​បាទ​​សូមទទួល​ខុស​ត្រូវ​និង​រក្សា​សិទ្ធគ្រប់យ៉ាង​​ក្នុង​ការ​កែប្រែ​រាល់​ពត៌មាន​ទាំង​អស់ក្នុង​ករណី​ចាំ​បាច់​​ដោយ​មិន​បាន​ជម្រាប​ជូន​ជា​មុន។​

                                   ប្លុក​ទំព័រ​ឬស្សី​ថ្មីឆ្នាំ​​២០១៣

                               ® រក្សាសិទ្ធគ្រប់យ៉ាង​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s