ឫស្សីថ្មី

មានថ្ងៃមួយលោកគ្រូរបស់ខ្ញុំ(គាត់ជាព្រះសង្ឃ)បាននិយាយប្រាប់រឿងមួយដល់សិស្សក្នុងថ្នាក់ នោះ​គឺ​ពេល​ដែល​លោក​កំពុង​តែ​ធ្វើ​ដំណើរ​និមន្ត​ ត្រលប់​​មកពីទីក្រុងភ្នំពេញវិញលោកបានជួបជាមួយ​មេ​ឃុំ​ម្នាក់​ដែល​គាត់​ទើប​ តែ​ជាប់​ឆ្នោត​ថ្មី​ៗ​។​ មេឃុំ​នោះ​បាន​និយាយ​បែប​ចំអក​ឡក​ឡាយ​ដាក់​អ្នក​ដែល​ចាញ់​ឆ្នោត​ថា​៖ ឥឡូវនេះប្រហែលអ្នកដែលចាញ់ឆ្នោតធ្វើមុខ​ក្រៀម​ហើយ​មើល​ទៅ​!​ ស្រាប់​តែ​លោក​គ្រូ​របស់​ខ្ញុំ​សួរ​មេ​ឃុំ​នោះ​ថា​៖​ ចុះ​លោក​មេ​ឃុំ​ដឹង​ទេ​ថា​អ្នក​ដែល​ចាញ់​ឆ្នោត​នោះ​ក៏​ជា​អ្នក​ដែល​រស់​នៅ​ ក្រោម​អាណា​ព្យា​បាល​របស់​លោក​​មេ​ឃុំ​ដែរ​?​គាត់​ឆ្លើយ​ថា​៖​ កូណា​ដឹង​តើ​!​ លោក​គ្រូ​របស់​ខ្ញុំ​ក៏​សួរ​បន្ត​ទៀត​ថា​៖​ អញ្ចឹង​មាន​ន័យ​ថា​នៅ​ពេល​ដែល​លោក​ឃើញ​អ្នក​ក្រោម​ការ​គ្រប់​​គ្រង​​របស់​​ ខ្លួន​​ជួប​​​ទុក្ខ​​លោក​​សប្បាយ​​ចិត្ត​​?​​ ពេល​​នោះ​​មេ​​ឃុំ​​ក៏​​ស្ងាត់​​មាត់​​ទៅ​​។​​ ក្រោយ​​ពី​​បាន​​ស្តាប់​​រឿង​​នេះ​​ ខ្ញុំ​​ចេះ​​តែ​​គិត​​ម្នាក់​​ៗ​​ឯង​​ថា​បើ​យុវ​ជន​ខ្មែរ​ជំនាន់​​ក្រោយ​​ ធ្វើ​​នយោ​បាយ​​បែប​​នេះ​ត​ ទៅ​ទៀត​នោះ​ តើ​អនាគត​សង្គម​កម្ពុជា​​នឹង​​​ក្លាយ​​​ជា​​​បែប​​​ណា​​​ទៅ​​​?​​ នេះ​​គ្រាន់​តែ​ជា​ឧទាហរណ៏​ដ៏​តូច​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​ប៉ុណ្ណោះ​។​

ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​បញ្ចប់​ទៅ​ប្រជាជន​ខ្មែរ​ចាប់​ផ្តើម​រស់​ប្រកប​ដោយ​ភាព​អាត្មា​​និយម​​ លែង​​សូវ​​គិត​​ពី​​ផល​​ប្រយោជន៍​​សង្គម​​យក​​រស់​​តែ​​រៀង​​ៗ​​ខ្លួន​​ ជា​​ពិសេស​​អ្នក​​​​ដែល​​ធ្លាប់​ឆ្លង​​កាត់​រ​បប​ខ្មែរ​ក្រហម​​នោះ​បាន​​បន្សល់​​ទុក​​នូវ​​​ទស្សនៈ​ ​ “ចេះ​​យក​​រួច​ខ្លួន”​ ដល់​​មនុស្ស​​ជំនាន់​​ក្រោយ​​ទៀត​​ផង​​ ហើយ​​វប្បធម៌​​ប៉ែង​​ជើង​​គ្នា​​ឬ​​ក្តិច​​ត្រួយ​​គ្នា​​ក៏​​ពេញ​​និយម​​ណាស់​​ដែរ​​ក្នុង​​​សង្គម​​ខ្មែរ​​ ជា​ពិសេស​ក្នុង​រង្វង់​អ្នក​នយោ​​បាយ​​ខ្មែរ​​។​​ ចំនែក​​អ្នក​​ដែល​​ស្នេហា​​ជាតិ​​ឬ​​អ្នក​​ជាតិ​​​និយម​​ខ្លះ​​វិញ​​ គ្មាន​​បាន​​ធ្វើ​​អ្វី​​ក្រៅ​​តែ​ពី​ដេក​ឈឺ​ចិត្ត​ព្រោះ​តែ​ខ្លួន​ធ្វើ​អ្វី​ពុំ​កើត​ហើ​យ​​ បាន​​ត្រឹម​​តែ​​ពោល​​អួត​​អំពី​​មោទន​​ភាព​​របស់​​ខ្មែរ​​កាល​​ពី​​អតីត​កាល​ ​ហើយ​​សីល​​​ធម៍​​​របស់​​​ខ្មែរ​​​កាន់​​​តែ​​​ធ្លាក់​​​ចុះ​​​បន្តិច​​​ម្តង​​​ៗ​​​ ឪពុក​​​រំលោភ​​​កូន​​​ស្រី​​​ឯង​​​ កូន​​​សម្លាប់​​​ឪពុក​​​ម្តាយ​​​ ឯ​​​ក្មេង​​​ជំនាន់​​ក្រោយ​​ចាប់​​ផ្តើម​​រស់​​នៅ​​ក្នុង​​ភាព​​ភ័យ​​ខ្លាច​​លែង​​ហ៊ាន​​ និយាយ​ស្តី​​អ្វី​​​​ទាំង​​​អស់​​​អំពី​​​តថ​ភាព​ ​សង្គម​​​ ហើយ​​​ចាប់​​​ផ្តើម​​​បណ្តែត​​​បណ្តោយ​​​ខ្លួន​​​ទៅ​​​តាម​​​របត់​​​សង្គម​​​អស់​​​រលីង​ ​​ ដោយ​​​លើ​ក​​មូល​​ហេតុ​​ថា​​ចូល​​ស្ទឹង​​តាម​​ប​ត់​​ ចូល​​ស្រុក​​តាម​​ប្រទេស​​។​​

តាម​​ពិត​ទៅ​ការ​ចេះ​សម្រប​ខ្លួន​តាម​កាលៈ​ទេសៈ​គឺ​ជា​រឿង​ដែល​ល្អ​ ហើយ​មនុស្ស​ដែល​ចេះ​ធ្វើ​បែប​នេះ​គឺ​ជា​មនុស្ស​ឆ្លាត​ដែល​គួរ​ឲ្យ​​សរសើរ​​​តែ​​បើ​​ធ្វើ​​បែប​​នេះ​​​ញឹក​ញាប់​​ពេក​​ទៅ​​គេ​​មិន​​ហៅ​​ថា​​សម្រប​​ខ្លួន​​តាម​​កាល​​ទេសៈ​​នោះ​​ឡើយ​​ តែ​​គេ​​ហៅ​​ថា​​ជា​​ការ​​បណ្តែត​​បណ្តោយ​​​ខ្លួន​​តាម​​កាលៈ​​ទេសៈ​​ទៅ​​វិញ​​ទេ​​។​ ពាក្យ​មួយ​ឃ្លា​បាន​ពោល​ថា​៖ “នៅ​​ពេល​​ដែល​​យើង​​ធ្លាក់​​ចូល​​ទៅ​​ក្នុង​​ស្ទឹង​​យើង​​ត្រូវ​​តែ​​បត់​​បែន​​តាម​​ស្ទឹង​​ (​​ចូល​​ស្ទឹង​​តាម​​បត់​​ចូល​​ស្រុក​​តាម​​ប្រទេស​​)​​ តែ​​យើង​មិន​ត្រូវ​ភ្លេច​ទូក​របស់​យើង​​ឡើយ ​​” ។ យើង​​ត្រូវ​​ចាំ​​ថា​​មុន​​នឹង​​យើង​​ធ្លាក់​​ចុះ​​មក​​ដល់​​ការ​​បែង​​ចែក​​ពណ៌​​សម្បុរ​​នយោបាយ​​គ្នា​​ដូច​​សព្វ​​ថ្ងៃ​​​យើង​ធ្លាប់​​ញញឹម​​រក​​គ្នា​យើង​​ធ្លាប់​​អធ្យា​​ស្រ័យ​​ឲ្យ​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​​​ធ្លាប់​​មាន​​អរិ​យ​​ធម៌​​រុង​​រឿង​​កាល​​ពី​​បុរា​ណ​​កាល​​ នោះ​​ហើយ​​ជា​​ទូក​​របស់​​យើង​​។​​

ជា​​ទូទៅ​ចាស់​ៗ​តែង​តែ​ប្រៀន​ប្រដៅ​ក្មេងៗ​ឲ្យ​យក​តម្រាប់​តាម​ចាស់​ជំនាន់​មុន​ដោយ​ប្រើ​ពាក្យ​ស្លោក​ថា​ “ទំពាំង​​ស្នង​​ឬស្សី​​យុវ​ជន​​ប្រុស​​ស្រី​​ស្នង​​គ្រួសារ​​ឬ​​ប្រ​ទេស​​ជាតិ​​​។​” ចុះ​បើ​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ធ្វើ​នយោបាយ​បែប​ទឹក​នឹង​ប្រេង​ដូច្នេះ​តើ​ឲ្យ​យុវជន​​ស្នង​​​យ៉ាង​​ម៉េច​​ទៅ​​?​ មាន​​​តែ​​​ឲ្យ​​​យុវ​ជន​​​ទៅ​​​បន្ត​​​ឈ្លោះ​​​គ្នា​​​បន្ត​​​ពី​​​ពួក​​​គេ​​​ទៀត​​​ឬ​​​​?​​ ខ្ញុំ​​គិត​​ថា​​សម្តី​​របស់​​ខ្ញុំ​​ប្រហែល​​ជា​​គ្មាន​​ន័យ​​អ្វី​​ទេ​​សម្រាប់​​អ្នក​​​នយោបាយ​​សព្វ​​ថ្ងៃ​​ប្រសិន​​បើ​​គេ​​​បាន​​​មក​​​មើល​​​ឃើញ​​​ប្លុក​​​នេះ​​​ ​ពី​​ព្រោះ​​​ក្នុង​​កែវ​​ភ្នែក​​របស់​​ពួក​​គេ​​ខ្ញុំ​​គឺ​​គ្រាន់​តែ​​ជា​កូន​​ក្មេង​​ម្នាក់​​ដែល​​ទើប​​តែ​​ស្គាល់​​ពិភព​លោក​​​នេះ​​បាន​​តែ​​ប៉ុន្មាន​​​ឆ្នាំ​​​តែ​​​ប៉ុណ្ណោះ​​​​តែ​​​ការ​​​ដណ្តើម​​​អនុត្តរ​​ភាព​​លើ ​​ឆាក​​​នយោបា​យ​​​របស់​​​ពួក​​​គេ​​​ទើប​​​ជា​​​រឿង​​​សំខាន់​​​ ប៉ុន្តែ​​​ខ្ញុំ​​​យល់​​​ថា​​​ប្រសិន​​​បើ​​​អ្នក​​​នយោ​​បាយ​​​ខ្មែរ​​​នៅ​​​តែ​​​ធ្វើ​​ ​នយោ​បាយ​​​បែប​​​​ទឹក​​​ឡើង​​​ត្រី​​​ស៊ី​​​ស្រម៉ោច​​​ទឹក​​​ហោច​​​ស្រម៉ោច​​​ស៊ី​​​ត្រី​​​ដូច​​​សព្វ​​​​ថ្ងៃ​​នេះ​​​ទៀត​​​ មិន​​យូរ​​មិន​​ឆាប់​​សង្គម​​កម្ពុជា​​នឹង​​វិល​​ទៅ​​រក​​អតីត​​កាល​​ដ៏​​ជូរ​​ចត់​​ជា​​មិន​​​ខាន​​ឡើយ​​។​​

ការ​រៀន​សូត្រ​អំពី​អតីត​កាល​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ដាស់​ស្មារតី​ខ្លួន​ឯង​កុំ​ឲ្យ​ដើរ​វង្វេង​ផ្លូវ​ម្តង​ហើយ​ម្តង​ទៀត​អាច​​​ឲ្យ​​យើង​​អាច​​រៀប​​ចំ​​ខ្លួន​​ឲ្យ​​​​បាន​​​ល្អ​​​សម្រាប់​​ទៅ​​អនា​គត​​​ហើយ​​​វា​​​ រឹត​​​តែ​​​សំខាន់​​​ទៅ​​​ទៀត​​​បើ​​​យើង​​​ចេះ​​​ប្រែ​​​ក្លាយ​​​ការ​​​ឈឺ​​​ចាប់​​​កាល​​​ពី​​​​អតីត​​​កាល​​​ទាំង​​​នោះ​​​ឲ្យ​​​ក្លាយ​​ជា​​ថាមពល​​ផ្លូវ​​ចិត្ត​​ឥត​​រីង​​ស្ងួត​ ​ដើម្បី​​​អភិវឌ្ឍ​ជាតិ​យើង​ឲ្យ​បាន​រ៉ឹងមាំ​ កុំ​​ឲ្យ​​បរទេស​​ចេះ​​តែ​​មក​​ជាន់​​ឈ្លី​​យើង​​តាម​​តែ​​អំពើ​​ចិត្ត​​ទៀត​​។​​

ខ្ញុំ​​ដឹង​ថា​យុវជ​ន​សព្វ​ថ្ងៃ​មុខ​ជា​នឹង​ត្រូវ​ក្លាយ​ជា​មនុស្ស​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម​នា​ពេល​​អនាគត​​ ​ដូច្នេះ​​ហើយ​​បាន​​ជា​​ខ្ញុំ​​មិន​​ចង់​​ឲ្យ​​អ្នក​​យក​​តម្រាប់​​តាម​​អ្នក​​នយោ​​បាយ​ខ្មែរ​​មួយ​​ចំនួន​​ដែល​​បាន​​នឹង​​កំពុង​​តែ​ប្រព្រឹត្ត​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ អ្នក​​ត្រូវ​​ចាំ​​ថា​​ទោះ​​បី​​ជា​​យើង​​មាន​​និន្នា​ការ​ នយោ​បាយ​​ផ្សេង​​គ្នា​​ក៏​​ដោយ​​ តែ​​ក៏​​មិន​​ដល់​​ថ្នាក់​​ គូស​​ដី​​ចែក​​គ្នា​​ឈរ​​ម្ខាង​​ម្នាក់​​ដូច​​ដែល​​អ្នក​​នយោបាយ​​សព្វ​​ថ្ងៃ​​បាន​​នឹង​​ កំពុង​​តែ​​ប្រព្រឹត្ត​​នា​​ពេល​សព្វ​ថ្ងៃ​​នេះ​​ដែរ​​។​​

ហើយ​​បើ​​អ្នក​​ដាក់​​គោល​​ដៅ​​ជីវិត​​វិញ​​នោះ​​អ្នក​​ត្រូវ​​តែ​​ដាក់​​គោល​​ដៅ​​ឲ្យ​​​ខ្ពស់​​ប្រកប​​ដោយ​​គោល​​បំណង​​បរិសុទ្ធ​​ហើយ​​អ្នក​​ត្រូវ​​ប្រមើ​​មើល​​ថា​​តើ​​គោល​​ដៅ​​ របស់​​អ្នក​​អាច​​ជួយ​​ដល់​​មនុស្ស​​បាន​​ប៉ុន្មាន​​នាក់​​?​​ បើ​​អ្នក​​ដាក់​​គោល​​ដៅ​​ដើម្បី​​តែ​​ផល​​ប្រយោជន៍​​ខ្លួន​​ឯង​​ឬ​​ក៍​​ក្រុម​​គ្រួសារ​​ របស់​​អ្នក​​នោះ​​អ្នក​​នឹង​​មិន​​អាច​​ស្វែង​​រក​​សុភ​មង្គល​​ពិត​​ ប្រាកដ​​ក្នុង​​ជីវិត​​បាន​​ឡើយ​​ហើយ​​អ្នក​​នឹង​​មើល​​ឃើញ​​គ្រប់​​ទិស​ទី​ថា​សុទ្ធ​តែ​ជា​​ សត្រូវ​​ឬ​​គូ​​​ប្រជែង​​របស់​​អ្នក​​ តែ​​បើ​​អ្នក​​ដាក់​​គោល​​ដៅ​​ឲ្យ​​ធំ​​ហើយ​​ខ្ពស់​​ប្រកប​​ដោយ​​ភាព​​បរិសុទ្ធ​​នឹ​ង​​ ដើម្បី​​វឌ្ឍន​ភាព​សង្គម​ ​របស់​​អ្នក​​នោះ​​អ្នក​​នឹង​​មាន​​ថាមព​ល​​ខ្លាំង​​ឥត​​ស្រាក​​ ស្រាន្ត​​ហើយ​​អ្នក​​នឹង​​មើល​​ឃើញ​​មនុស្ស​​គ្រប់​​គ្នា​​ថា​​សុទ្ធ​​តែ​​ជា​​បង​​ប្អូន​​ គ្នា​​អ្នក​​នឹង​​មិន​​ឯកា​​ឡើយ​​ និយាយ​​ឲ្យ​​ស្រួល​​ស្តាប់​​បើ​​អ្នក​​ដាំ​​ដើម​​ឈើ​​តូច​​អ្នក​​អាច​​ជ្រក​​បាន​​តែ​​ខ្លួន​​​ឯង​​នឹង​​ក្រុម​​គ្រួសារ​​របស់​​អ្នក​​តែ​​ប៉ុណ្ណោះ​​​តែ​ពេល​អ្នក​ដើរ​​ចេញ​​ពី​​ទី​នោះ​​ បន្តិច​​អ្នក​​នឹង​​ជួប​​ពន្លឺ​​ថ្ងៃ​​ក្តៅ​​ហែង​​ជា​​មិន​​ខាន​​ តែ​​បើ​​អ្នក​​ដាំ​​ដើម​​ឈើ​​ឲ្យ​​ធំ​​មាន​​ម្លប់​​ត្រឈឹង​​ត្រឈៃ​​ឬ​​មួយ​​ក៏​​អ្នក​​បង្រៀន​ ​មនុស្ស​​ឲ្យ​​ដាំ​ដើម​​ឈើ​​ឲ្យ​​បាន​​ច្រើន​​បង្កើត​​ទៅ​​ជា​​ព្រៃ​​នោះ​​ទី​ណា​​ក៏​​អាច​​ ក្លាយ​​ជា​​ម្លប់​​របស់​​អ្នក​​បាន​​ដែរ​​។​​

យើង​​មិន​​គួរ​​ភ្លេច​​ទេ​ថា​​ដោយ​​សារ​​តែ​​ខ្មែរ​​ជំនាន់​​មុន​​បាន​​គិត​​គូរ​​តែ​​ផល​​ ប្រយោជន៍​​ខ្លួន​​ឯង​​ខ្លាំង​​ហួស​​ហេតុ​​ពេក​​នេះ​​ហើយ​​ដែល​​ធ្វើ​​ឲ្យ​​មាន​​វិសម​​ភាព​​ ​ក្នុង​​សង្គម​​ហើយ​​ឈាន​​ដល់​​ការ​​កាប់​​សម្លាប់​​គ្នា​​នៅ​ទី​បញ្ចប់​ទៀត​​ផង​​​ដូច្នេះ​​ ហើយ​​បាន​​ជា​​ខ្ញុំ​​មិន​​ចង់​​ឲ្យ​​អ្នក​​នឹង​​ខ្ញុំ​​ខ្លួន​​ឯង​​​ធ្វើ​​​បែប​​​នេះ​​​ ដូច​​​មនុស្ស​​​ជំនាន់​​​មុន​​​ទៀត​​​​ ហេតុ​​​ផល​​​គឺ​​​ថា​​​យើង​​មិន​​មែន​​ជា​​ទំ​ពាំង​​ស្នង​​ឬស្សី​​ទេ​​ តែ​​យើង​​គឺ​​ជា​​ឬស្សី​​ថ្មី​​។​​

ឲ្យ​​ខ្ញុំ​​សុំ​ទោស​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល​ក្រោយ​ពេល​​ដែល​​បា​ន​​អាន​​អត្ថ​​បទ​​នេះ​​ ប៉ុន្តែ​​ប្រសិន​​បើ​​យើង​​មិន​​ព្រម​​ចាប់​​ផ្តើម​​ព្យា​​បាល​​ជម្ងឺ​​សង្គម​​ដ៏​​រាំ​​រៃ​​ទាំង​​នេះ​​ទេ​​នោះ​​ មិន​​ត្រឹម​​តែ​​យើង​​ទេ​​ដែល​​ផ្ទុក​​នូវ​​ជម្ងឺ​​ទាំង​​នេះ​​ ប៉ុន្តែ​​ទៅ​​ថ្ងៃ​​អនាគត​​អ្នក​​ដែល​​ឆ្លង​​ជម្ងឺ​​នេះ​​អាច​​ជា​​កូន​​ចៅ​​របស់​​យើង​​ក៏​​ថា​​បាន​​។​​

កំពង់ឆ្នាំង ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ២០១២

វង សុឃី

3 thoughts on “ឫស្សីថ្មី

  1. ខ្ញុំព្រះករុណាសូមឲ្យម្ចាស់ប្លុកមើលពាក្យ “ឬស្សី”។ ឲ្យត្រូវ ត្រូវតែសរសេរ “ឫស្សី”។ សូមអធ្យាស្រ័យផងគុណម្ចាស់🙂

    • អាត្មា​សូម​អរគុណ​ច្រើន​បង​ដែល​បាន​ជួយ​កែ​តម្រូវ​! តាម​ពិត​អាត្មា​ពិត​ជា​ធ្វេស​ប្រហែស​មែន​គ្រាន់​តែ​ចំណង​ជើង​ប្លុក​សរសេរ​ខុស​បាត់​ទៅ​ហើយ​ ព្រោះ​ធ្លាប់​តែ​ឮ​តាម​គេ​អាន​មិន​ដែល​បាន​ចាប់​អារម្មណ៍​នឹង​រឿង​សរសេរ​សោះ។ អាត្មា​សូម​អនុញ្ញត្តិ​កែ​តម្រូវ​ត្រឹម​ចំណង​ជើង​ប្លុក​សិន​ ព្រោះ​មាន​ពត៌មាន​ច្រើន​ណាស់​ដែល​អាត្មា​សរសេរ​ខុស ដូច្នេះ​អាត្មា​នឹង​កែ​តម្រូវ​ឲ្យ​បាន​រួច​រាល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ជា​ថ្មី​ម្តង​ទៀត សូម​អរគុណ​បង​ច្រើន​ដែល​បាន​ជួយ​កែ​តម្រូវ សូម​ទទួល​នូវ​ការ​រាប់​អាន​ពី​អាត្មា​ភាព​ផង។

      • មិនអីទេទានម្ចាស់ ព្រោះថា ក្នុងលោកនេះបើចង់រកអ្នកមិនចេះខុស​ ឬមិនដែលខុសនោះ គឺពិតជាពិបាកណាស់។ សូមអរព្រះគុណផងដែរដែលព្រះអង្គបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សាធរណជន។🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s