សហគ្រិនចំណាន

សៀវភៅសហគ្រិនចំណាន ឬគ្រប់មាគ៌ាសុទ្ធតែក្រាលមាស គឺត្រូវបាននិពន្ធឡើងដោយសហគ្រិនដ៏ល្បី​ល្បាញ​ ម្នាក់​របស់​កូ​រ៉េ​ខាង​ត្បូង​ ឈ្មោះ​គឺម​ វូ​ឈុង​។ ​លោក​គឹម​ វូឈុង​ ដែល​ជា​ប្រធាន​សហគ្រាស​ Daewoo បាន​ចែក​រំលែក​អំពី​ការ​ត្រិះ​រិះ​ពិចារ​ណារ​បស់​លោក​ទៅ​លើ​ បញ្ហា​ជីវិត​ បញ្ហាសង្គម បញ្ហាស្រ្តី ការសិក្សា។ល។ ជាពិសេសលោកបានផ្តោតសំខាន់ទៅលើ យុវជន ពី​ព្រោះ​លោក​យល់​ឃើញ​ថា​ យុវជន​គឺ​ជា​មនុ​ស្ស​ដែល​មានថាមពលខ្លាំង ហើយមានភាពស្វាហាប់​ជាង​ មនុស្ស​ចាស់​ហើយ​យុវជន​ត្រូវ​ការ​មនុស្ស​ជំនាន់​មុន​ត្រួស​ត្រាយ​ផ្លូវ​។ ពាក្យដ៏ល្បីល្បាញរបស់លោកគឺ «រកឃើញទីណាដែលអ្នកឯទៀត​មិន​ទាន់ទៅ​ដល់​ ហើយ​ធ្វើ​កិច្ចការ​ណា​ដែល​អ្នក​ឯ​ទៀត​មិន​ទាន់​ធ្វើ​»។ សៀវភៅនេះត្រូវបានបកប្រែជាភាសាជាច្រើននៅទូទាំងពិភពលោក ហើយត្រូវបាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ដោយ​ លោក​ គឺម​ ខូវ​នី​ ដែល​ជា​អតីត​សាស្រ្តា​ចារ្យ​នៃ​មហា​វិទ្យាល័យ​ពាណិជ្ជ​សាស្រ្ត​ នៃ​ទីក្រុង​ភ្នំ​ពេញ​។​

សៀវ​ភៅ​សហគ្រិន​ចំណានឬគ្រប់មាគា៍សុទ្ធតែក្រាលមាស

សៀវ​ភៅ​សហគ្រិន​ចំណានឬគ្រប់មាគា៍សុទ្ធតែក្រាលមាស

នៅ​ពេល​ដែល​សហគ្រាស​របស់​លោក​គឹមកំពុង​តែ​មាន​ភាព​ល្បី ល្បាញ​ខ្លាំង​ ស្រាប់​តែមហាជនកូរ៉េខាងត្បូង ជាពិសេសអ្នក​ជំនួញ​ទាំង​ឡាយ​ បាន​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​សហ​គ្រាស​របស់​លោក​មាន​ការ​រីកចម្រើនខុសពី សហគ្រាសដទៃខ្លាំងម្លេះ?នៅក្នុង​ជំពូក​មួយ​នៃ​សៀវ​ភៅ​របស់​លោក​ដែល​ដាក់​ចំណង​ជើង​ថា ​ពី៩​ទៅ​៥​ ពី​៥​ទៅ​៩​  លោក​គឹម​ វូ​ឈុង​បាន​ឆ្លើយ​តប​ថា​ លោក​មិន​មែន​ជាអ្នក​ចេះ​មន្ត​អាគម​អ្វី​ឡើយ​  តែ​អ្វី​ដែល​ធ្វើ​ឲ្យ​សហគ្រាស​របស់​លោក​មាន​ការ​រីក​ចម្រើន​ខុស​ពី​គេ​នោះគឺ​ ជាទូទៅក្រុមហ៊ុននៅប្រទេសកូរ៉េ ខាង​ត្បូង​គេ​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ម៉ោង​ ៩ព្រឹក ហើយ​ចេញ​វិញ​នៅ​ម៉ោង​ ៥​ល្ងាច​ តែ​ផ្ទុយ​មក​វិញ​សហ​គ្រាស​របស់​ លោក​គឹម​ វូឈុង ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ម៉ោង ៥ព្រឹក ហើយចេញវិញ​នៅម៉ោង​៩​យ​ប់​ ដោយ​លោក​បាន​តម្លើង​ ប្រាក់​ថ្លៃ​ឈ្នួល​ឲ្យ​កម្មករ​របស់​លោក​បន្ថែមទៀត។ ដូច្នេះមានន័យថាសហគ្រាសរបស់លោកធ្វើ​ការ​តែ​មួយ​ថ្ងៃ​ គឺ​ស្មើ​នឹង​សហគ្រាស​ដទៃ​ទៀត​ធ្វើការ​ពីថ្ងៃ ហើយលោកធ្វើការតែ១៥ឆ្នាំនោះនឹងស្មើ​សហគ្រាស​ដែល​ធ្វើកា​រ​ ៣០​ឆ្នាំ​។​

មាន​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​លោក​គឹម វូ​ឈុង​មាន​ចំណុច​លក្ខណៈពិសេស​ផ្សេង​គ្នា​ពី​សហគ្រិន​ដទៃ​ទៀតគឺ លោក​ជា​មនុស្ស​ដែល​ពូកែ​កុន​សហគ្រាស​ណា​ដែល​គេ​បោះ​បង់​ហើយ​មាន​សភាព​ដុ​ន​ដាប​ឲ្យ​រីក​ចំរើន​ឡើង ដូច​ពាក្យ​មួយ​ឃ្លា​ដែល​លោក​បាន​ពោល​ថា «ខ្ញុំ​សប្បាយ​ចិត្ត​និង​ធ្វើ​រឿង​អ្វី​ដែល​អ្នក​ដទៃ​ធ្វើ​មិន​កើត……..» ។ មានរឿង​រ៉ាវ​ជា​ច្រើន​ដែល​សុទ្ធ​សឹង​តែ​ជា​មេរៀន​មានតម្លៃសម្រាប់ជីវិតមនុស្សគ្រប់ៗគ្នា ដែលលោក គឹម វូឈុងបានផ្តល់ដល់យើង៕

សូម​ចុច​ទី​នេះ​ដើម្បី​ស្តាប់​ការ​បរិយាយ​អំពី​សៀវ​ភៅ​នេះ [audio http://cl.ly/1r3b2W3Y2245/%E1%9E%9B%E1%9F%84%E1%9E%80%20%E1%9E%82%E1%9E%B9%E1%9E%98%E2%80%8B%20%E1%9E%9C%E1%9E%BC%E1%9E%88%E1%9E%BB%E1%9E%84.mp3]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s