ខ្លួនកាន់តែចាស់ ចិត្តកាន់តែក្មេង

 

ចិត្តអើយចិត្តចងចំណងជីវិត                        កើតរលត់ពិតតែចិត្តនៅចាំ

ចេះប្រកាន់ខ្លួនគុំគួនរាប់ឆ្នាំ                           ចិត្តចងក្រងកម្មចាំទៅជាតិមុខ។

ចិត្តអើយចិត្តរឹងខឹងថែមឥស្សា                     ចិត្តចង់ប្រាថ្នាឲ្យរួចផុតទុក្ខ

តែចិត្តឥតស្ងប់ដូចជាប់ក្នុងគុក                     ប្រាថ្នាច្រើនមុខទុក្ខព្រោះចិត្តឯង។

ចិត្តអើយចិត្តពិតឥតមានរូបកាយ                 ចង់តែសប្បាយឥតគិតកោតក្រែង

នាំឲ្យសត្វលោកសោយសោកចំបែង           ចិត្តទាញគេឯងទម្លាក់អវចី។

ចិត្តច្រើនម៉ឺនសែនអួលណែនដើមក            ខ្លួនជាអ្នកក្រចិត្តជាសេដ្ឋី

ពេលខឹងក្ឌុងក្ឌាំងខ្លាំងដូចដំរី                         ខូចខាតដេកដីដួលដូចគោចាស់។

ចិត្តហ៊ានបំពានអាងគ្មានរូបកាយ                 ទៅជិតឬឆ្ងាយប្រព្រឹត្តផ្តេសផ្តាស

ចិត្តគុំគួនគ្នាចងពៀរកម្មក្រាស់                      ចិត្តស្មុគស្មាញណាស់វិលវល់ដូចផ្សែង។

ចិត្តឥតភក្រ្តាអ្នកណាអាចស្គាល់                   ចិត្តមានល្បិចកលក្បត់គេក្បត់ឯង

ក្បត់ទាំងសម្តីដែលខ្លួនសម្តែង                      ក្បត់ទាំងខ្លួនឯងនាំឆ្កួតវង្វេង ។

ចិត្តអើយចិត្តហ៊ានបំពានឥតខ្មាស់                ខ្លួនកាន់តែចាស់ចិត្តកាន់តែក្មេង

ខ្លួនជាអាចារ្យចិត្តជាអ្នកលេង                        លួចលាក់កិបកេងលែងគិតការងារ ។

ចិត្តអើយឥតក្រែងចិត្តឯងអាងអ្វី                    ទោះស្តេចសេដ្ឋីចិត្តហ៊ានបញ្ជា

នាំអ្នកមានប្រាក់ឲ្យឆ្កួតច្រើនគ្នា                      ស្រីស្រាបារបៀរចិត្តតែនាំទៅ ។

ត្រូវតែរៀនរស់ស្វែងរកវិជ្ជា                              រកអ្នកការពារទប់ចិត្តអាស្រូវ

កុំឲ្យចិត្តទាក់ទម្លាក់ខុសផ្លូវ                              យកល្អគឺត្រូវអប់រំចិត្តឯង ៕

និពន្ធដោយឧបាសក គុយ សុធន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s