ប្រាជ្ញាជីវិត

ប្រាជ្ញាជីវិត

ប្រាជ្ញាជីវិតគឺជាសៀវភៅមួយដែលនិពន្ធឡើយដោយលោក គឹម ចាន់ណា(ម៉ុច)។ លោកគឺជាសមាជិក សមាគមអ្នកនិពន្ធខ្មែរ។ លោក​បាន​បរិយាយ​នៅ​ក្នុង​សៀវភៅនេះនូវគំនិតជាច្រើនអមទៅដោយរឿង និទានជាឧទាហរណ៏ដើម្បីឆាប់​យល់​ ឧ៖​ នៅវគ្គ​ទី​១៤​ដែល​លោក​បាន​លើក​យកពីមនុស្សដែលគិតថាខ្លួន ឯងល្អឥតខ្ចោះ មានតែឯងគិត​ថា​ខ្លួន​ខ្លាំង​ ដោយ​មិន​គិត​ពី​ចំនុច​រួម​ផ្សំ​ផ្សំ​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ខ្លាំង​ លោក​បាន​និទានពីរឿងព្រេងនិទានមួយនិយាយពីព្រានម្នាក់ដែលចេញ​ទៅ​បរ​បាញ់​។​ ស្រាប់​តែ​ថ្ងៃ​នោះ​គាត់​បាន​យក​ ស្បែក​សត្វ​តោ​ទៅ​ពាក់​ជំនួស​អាវ​ដើម្បី​កុំឲ្យរងា ស្រាប់តែគាត់ដើរទៅបានប្រទះនឹងខ្លា​កំណាច​មួយ​ក្បាល​ ពេល​នោះ​បុរស​នោះ​គិត​ថា​មិន​ដឹង​ជា​គេច​ទៅ​ណា​ទេមានតែទុកឲ្យខ្លាស៊ីខ្លួនទៅចុះ។ និយាយពីសត្វខ្លាវិញ គ្រាន់តែមើលពីចម្ងាយទៅយល់ថាជា​សត្វ​តោ​ក៏​​រត់​ទៅវិញ​បាត់​ទៅ​។​ ចំណែក​បុរស​នោះ​មិន​ឃើញ​ខ្លា​មក​ស៊ី​ ក៏ត្រេក​អរ​ក្នុង​ចិត្ត​ហើយ​បែរ​ជា​គិត​ច្រឡំ​ថា​ មក​ពី​ខ្លួន​ជា​ព្រាន​ព្រៃ​ដែល​ខ្លាំង​ហើយ​មើល​ទៅ​បាន​ជា​សូម្បី​តែ​ខ្លា​ ក៏​ខ្លាច​ដែរ​!​ ហើយព្រានព្រៃនោះត្រលប់ទៅផ្ទះវិញបានដើរអួតក្អេងក្អាងប្រាប់គេឯងថា​ខ្លួន​ជា​ព្រាន​ព្រៃ​ដ៏​ខ្លាំង​ ព្រោះ​សូម្បី​តែ​ខ្លា​ក៏​មិន​ហ៊ាន​ជា​មួយ​គាត់​ដែ​រ​។ ប៉ុន្មានថ្ងៃក្រោយមកទៀតព្រាននោះត្រូវ​ចេញ​ទៅ​បរ​បាញ​ម្តង​ ទៀត​ ម្តង​នេះ​គាត់​មិន​បាន​យក​ស្បែក​តោ​មក​ពាក់​ទៀត​ឡើយ​ បែរ​ជាយកស្បែកចចកមកពាក់ទៅវិញ។ បន្តដំណើរទៅមុខ​ស្រាប់​តែ​ជួប​ជាមួយ​ខ្លា​ម្តង​ទៀត​ លើក​នេះ​គាត់​លែង​ខ្លាច​ខ្លា​ទៀត​ហើយ​ដោយ​គាត់​បាន​ដើរ​ តម្រង់​ទៅ​រក​ខ្លា​តែ​ម្តងដែលធ្វើឲ្យខ្លាងឿងឆ្ងល់ជាខ្លាំង។ ខ្លាគិតក្នុងចិត្តថា យឺស អា​ចចក​កំបិក​កំប៉ុក​ ហ៊ាន​ ប្រហើន​ជា​មួយ​អញ​ផង​(ព្រាន​នោះ​ពាក់​ស្បែ​ក​ចចក​)​ អញ​នឹង​ប្រដៅ​ឲ្យ​ឯង​ស្គាល់​ថ្នាំ​ខ្លាំង​ម្តង​!​ ស្រាប់​តែ​ពេល​ នោះ​ខ្លា​មិន​ចាំ​បាច់​ដើរ​ទៅ​ទេ​ដោ​យចាំ​ឲ្យគាត់ដើរមកដោយខ្លួនឯងចុះ។ ព្រាននោះថែមទាំងជេរខ្លាថែមទៀត ថា៖​ យឺស​ អា​ខ្លា​ច​ង្រៃ​!​ ឃើញ​អញ​មក​ហើយ​មិន​ប្រញ៉ាប់​រត់​ទៀត​ ប្រយ័ត្នអញចាប់បកស្បែកវើយ! ខ្លាទ្រាំមិន បានក៏ស្ទុះទៅប្រល័យសង្ខារព្រាន​ព្រៃ​ដ៏​ល្ងង់​ខ្លៅ​នោះ​ភ្លាម​ទៅ​។

នេះ​ហើយ​ចំពោះមនុស្សដែលមិនបានសង្កេត មើលឲ្យគ្រប់ជ្រុងជ្រោយនៅចំណុចខ្លាំងឬចំណុចខ្សោយរបស់ខ្លួន គឺតែង​តែ​គិត​ថា​ខ្លួន​ជា​អ្នក​ខ្លាំង​ចុងក្រោយ​ តែងតែមាននិស្ស័យដូចព្រានព្រៃនេះអញ្ចឹង​។​  ទោះ​ជា​យ៉ាង​ណា​នេះ​គ្រាន់​តែ​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​សៀវ​ភៅ​នេះ​តែ​ប៉ុណ្ណោះ​ មានរឿងជាច្រើនដែលយើងមិនទាន់បានដឹងទាំងដែលខ្លួន យើង​កំពុង​គិត​ថា​ខ្លួន​ចេះ​អស់​ហើយ​។​

សូមមេត្តាជួយជាវសៀវភៅដើម(Original) ដើម្បីជួយគាំទ្រស្នាដៃអ្នកនិពន្ធខ្មែរ នឹង ដើម្បី​ជួយ​លើក​ទឹកចិត្ត​ពួក​គាត់​ឲ្យ​បំពេញ​ការងារ​ដ៏​សំខាន់​មួយនេះដើម្បីជួយសង្គមយើងតទៅមុខទៀត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s