អរគុណត្រកួន!

​អង្គុយ​មាត់បឹ​ងស​ម្លឹង​មើល​ទឹក​    ​   ​  ​ ​ ​ ​ ​ ​  ​ ​ ​ ​រៀង​​​រាល់​ល្ងាច​ព្រឹក​នឹក​អនុ​ស្សា​

ស្ទើរ​រៀង​រាល់​ថ្ងៃ​លើ​ផ្ទៃ​គង្គា​           ​​ ​ ​ ​ ​  ​ ​ ​ ​ ​ ​ ​ ​ហែល​ដូច​មច្ឆា​ស្វែង​រក​ចំណី​ ។​

កាល​ណោះ​ជីវិត​កំសត់​ខ្លាំង​ណាស់​  ​ ​ ​ ​  ​ ​ ​ ​ ហែ​ល​ពេញ​តែ​ស្រះ​មិនខ្មា​ស់​អ្នក​ណា​

មិន​ខ្លាច​អ្វី​សោះ​សូម្បី​បន្លា​       ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ដើ​ម្បី​យាត្រា​ស្វែង​រក​ត្រកួន​ ។​

មាន​ថ្ងៃ​មួយនោះ​ចុះខុ​ស​វេ​លា​​  ​ ​  ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​  ​ ​ម៉ោ​ង​គេ​សិក្សា​នៅ​ជិត​មាត់​ស្រះ​

ខ្ញុំ​ហែល​ខ្វៃ​ៗ​សប្បាយ​ខ្លាំង​ណាស់​ ​   ​ ​ ​ ​  ​ ​  ​ ​ ​មើល​ទៅ​មាត់​ស្រះ​ឃើញ​គេ​មើល​ខ្ញុំ​ ។​

ថ្ងៃ​នោះ​ខ្ញុំ​សែន​ខ្មាស់​គេ​ខ្លាំង​ណាស់​  ​  ​ ​ ​ ​ ​  ​ ​មិន​គួរ​ប្រទះ​រឿង​បែប​នេះ​សោះ​

មិន​សូវ​ខ្មាស់​ទេ​បើ​គេ​ជា​ប្រុស​  ​ ​ ​ ​  ​​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​តែ​គួ​រ​ស្រណោះ​គេ​នោះ​ជា​ស្រី​ ។​

ជីវិត​អភ័ព្វ​លើ​ផ្ទៃ​ជល​សា​   ​ ​  ​ ​ ​  ​ ​ ​ ​ ​ ​ ​  ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ប្រៀប​ដូច​នាវា​ដែល​គ្មាន​កោះ​ត្រើយ​

ឳ​ត្រកួនអើយខ្ញុំអរគុណហើយ​  ​ ​  ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ជួ​យ​ខ្ញុំ​ដល់​ត្រើយ​រស់​ដល់​សព្វ​ថ្ងៃ​ ។​

បើ​គ្មានអ្នកវិញជីវិតជួបភ័យ​ ​ ​  ​​​​​​​ ​ ​  ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ព្រោះ​តែ​គ្មាន​អ្វី​ធ្វើ​ជា​អាហារ​

អូ​ឳ​ត្រកួន​ជាទី​ស្នេហា​​ ​ ​ ​ ​  ​ ​ ​  ​ ​​ ​  ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​  ​ ​  ​ ​ ​ ​ទោះ​ទៅ​ទី​ណា​ខ្ញុំ​មិន​ភ្លេច​ឡើយ​ ។​

និពន្ធដោយសមណសិស្ស វង សុឃី

6 thoughts on “អរគុណត្រកួន!

    • ពិត​ណាស់! ជា​ពិសេស​ហាក់​​ដូច​ជា​មាន​អារម្មណ៍​ថា​ស្រណោះ​រឿង​រ៉ាវ​អនុស្សាវរីយ៍​កាល​នៅ​ខេត្ត​កំពង់​ឆ្នាំង​ណាស់ ស្តាយ​ដែរឥឡូវ​នេះ​បែក​ផ្លូវ​គ្នា​អស់​ហើយ ​មិន​ដឹង​ថ្ងៃ​ណា​បាន​ជួប​ជុំ​គ្នា​ម្តង​ទៀត​ទេ។

    • ធ្វើ​ម៉េច​បើ​មិន​មែន​អ្នក​អក្សរ​សាស្រ្ត​ផង ទំរាំ​តែ​តែង​បាន​ប៉ុណ្ណឹង​ប្រើ​អារម្មណ៍​ស្រមើស្រម៉ៃ​វែង​ឆ្ងាយ​ណាស់! ចាំ​មើល​ថ្ងៃ​ក្រោយ​ចាំ​ព្យាយាម​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ជា​ង​នេះ។

      • តាមពិតចួនឆ្លងឃ្លាគឺអាចទទួលយកបាន តែចួនឆ្លងវគ្គ…។ មិនជាអ្វីទេ យ៉ាងណានេះជាសម្ថភាពដែលគុណម្ចាស់ចូលរួមថែរក្សាសិល្បៈ​ខ្មែរ។ អ្វីក៏ដោយតែងតែមានការចាប់ផ្ដើម!🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s