រៀនតាមដើមឈើ

ដើមឈើ

យើងមើលដើមឈើមួយដើមនេះចុះ វាផ្តល់ជម្រក ផ្តល់ក្តីមេត្តាចំពោះមនុស្សសត្វទូទៅ សូម្បី​តែ​អ្នក​ដែល​មាន​ បំណង​មក​កាប់​បំផ្លាញ​វា​យ៉ាង​ណា​ក៏​ដោយ​។​ ចុះមនុស្សវិញ មិនចាំបាច់និយា​យ​ដល់​ជាតិ​សាសន៏​ដទៃ​នោះ​ ឡើយ​ សូម្បី​តែ​ជន​រួម​ជាតិ​ជា​មួយ​គេ​ក៏​គេ​មិន​ត្រា​ប្រណី​ដែរ​។

និយាយបែបនេះមិនមែនមានន័យថាឲ្យអ្នកធ្វើជា​មនុស្ស​រុក្ខ​ជាតិ​(អត់​ដឹង​អី​)​ នោះ​ឡើយ​ ប៉ុន្តែ​ចង់​ឲ្យ​អ្នក​ចេះ​ ពង្រីក​ក្តី​ស្រលាញ់​របស់​អ្នក​ឲ្យ​កាន់​​តែ​ទូលំ​ទូលាយ។ មានពំនោលមួយឃ្លាបានពោលថា មនុស្សដែលខឹងត្រូវ ​កាលៈ​ទេសៈ​គឺជា​មនុស្សឆ្លាត​ តែ​ការ​ដែល​ចេះ​តែ​ខឹង​ សូម្បី​​តែ​រឿង​តូច​តាច​នោះ​​ វា​នឹង​ធ្វើ​ឲ្យ​អន្ត​រាយ​កិច្ច​ការ​ធំ​។​

ពិត​ណាស់​ថា​មនុស្ស​ម្នាក់​ឲ្យតែជាបុថុជ្ជន សុទ្ធតែនៅមានការខឹងសម្បារ ការ​ឈ្នា​នីស​ ការ​ចង់​បាន​នេះ​ចង់​បាន​ នោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ប៉ុន្តែ​បើការ​ឈ្នានីសក្តី ការខឹងក្តី អាចធ្វើឲ្យអ្នកបានសុខយូរអង្វែងនោះ ចូរ​អ្នក​ធ្វើ​វា​ចុះ​ ប៉ុន្តែ​ដូច​ព្រះ​ពុទ្ធ​ដីការ​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​បាន​សម្តែង​ថា​ អ្នកឈ្នះរមែងបាននូវពៀរ អ្នកចាញ់គ្រាំគ្រា រមែងបានទុក្ខ ឯអ្នកដែលលះការឈ្នះ​នឹង​ការ​ចាញ់រ​មែង​ដេក​ជា​សុខ​ (ហើយ​ដើម្បី​ឈប់​ចាញ់​អ្នក​ដទៃ​ ឈប់​ឈ្នះ​អ្នក​ដទៃ​នោះ​មាន​តែម្យ៉ាងគត់គឺ ត្រូវតែយកឈ្នះបុគ្គលតែ​ម្នាក់​គត់​ គឺ​ខ្លួន​ឯង​)​ ។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s