ត្រូវមើលឃើញខ្លួនឯងខ្លាំង

ត្រូវមើលឃើញចំនុចខ្លាំងរបស់ខ្លួនឯង

យើងមើលសត្វឆ្មាមួយនេះចុះ ពេលដែលវាឆ្លុះកញ្ចក់ទៅវាពុំបានឃើញ ខ្លួនវាថាជាសត្វឆ្មាទេតែបែរជាឃើញរូបតោ នៅក្នុងនោះវិញ អញ្ចឹងហើយបាន ជាពេលដែលវាឃើញសត្រូវម្តងៗវាតែងតែវាយប្រហារដោយពុំញញើតបន្តិច សោះទោះបីជាសត្រូវធំជាវាប៉ុណ្ណាក៏​ដោយ​……….តែទោះជាយ៉ាងណា នេះគ្រាន់តែជារូបភាពដែលគេប្រឌិតឡើង តែប៉ុណ្ណោះ ហើយយើង​ក៏ពុំដឹងថា​ធាតុ​ពិត​សត្វ​ឆ្មា​វា​គិត​យ៉ាង​ណា​នោះ​ដែរ​..​។​

តែ​អ្វី​ដែល​យើង​អាច​ទាញ​ យក​ពី​រូប​ភាព​នេះ​បាន​នោះ​គឺ​ មាន​មនុស្ស​ដែល​ មាន​​​សុទិដ្ឋិ​និយម​ខ្លះ​នៅ​ ពេល​ដែល​គេ​ចូល​ប្រកួត​ប្រជែង​អ្វី​មួយ​ គេ​តែង​តែ​មើល​ឃើញ​ចំនុច​ខ្លាំង​របស់​ ខ្លួន​ឯង​ជានិច្ច​ ផ្ទុយ​មក​វិញ​អ្នក​ដែល​មាន​គំនិត​ទន់​ខ្សោយ​តែង​តែ​គិត​ថា​ខ្លួន​ជា​មនុស្ស​ខ្សោយ​…​..​…………….ឧទា​ហរណ៍៖ អ្នកក្រដែលមានសុទិដ្ឋិនិយម តែងតែគិតថាខ្លួនមិនមែនក្រ​ទេគ្រាន់តែខ្លួនខុសពីអ្នកដ​ទៃប៉ុណ្ណោះ ហើយថា​ភាព ក្រី​ក្រ​គ្រាន់​តែជា​សភាវ​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ​ តែអ្វីដែល​សំខាន់​ នោះ​គឺសមត្ថភាព​ទៅ​វិញ​ទេ​តើ​ ដូច្នេះ​ហើយ​ គេ​មិន​ខ្លាច​ឡើយ​ដើម្បី​ចូល​ទៅ​ប្រកួត​ប្រជែង​ជាមួយ​កូន​អ្នក​មាន​ទ្រព្យ​ផ្សេង​ៗឡើយ​។ ​ឯ​ចំណែក​អ្នក​ក្រ​ ដែល​មាន​ គំនិត​ស្មុគ​វិញ​គេ​តែង​តែ​គិត​ថា​ ខ្លួន​ជា​អ្នក​ក្រ​ ធ្វើ​ម្តេច​វាសនា​វា​ផ្តល់​មក​អញ្ចឹង​ហើយ​..​.​.​!​!​!​!​ ទៅ​ប្រកួត​ប្រជែង​ជាមួយ​ កូនគេ​អ្នកមានម៉េចនឹង​ កើត​..​.​!​! ដូច្នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​រូប​គេ​ក្រ​តែ​រហូត​នោះ។​

តែក៏អាចមានការយល់ច្រឡំដែរអ្នកខ្លះពេលឃើញគេមានបាន សប្បាយនឹងសម្ភារនិយម ខ្លួនក៏បណ្តោយខ្លួន​តាម​គេ​តាម​ឯង​ដែរ​ តែ​ធាតុ​ពិត​ខ្លួន​ជា​ អ្នកក្រដែលរកមួយថ្ងៃខ្វះមួយថ្ងៃសោះ……….!!!

លោកគឹមវូឈុងគាត់បាននិទានប្រវត្តិផ្ទាល់ខ្លួនរបស់លោកថា តាំងពីលោកបានតាំង ចិត្តថាចង់ក្លាយជា​សហ​គ្រិន​ (​អ្នក​ជំនួញ​)​ ដ៏​ល្បី​ល្បាញ​ម្នាក់​មក​ លោក​តែង​តែ​ទន្ទេញ​ក្នុង​ចិត្ត​រហូតថា​ខ្ញុំជា​សហគ្រិនៗៗៗៗ​ ដល់​ពេល​ដូច្នេះ​ ទៅ​ចុង​ក្រោយ​លោក​ក៏បាន​សម្រេច​សុបិន្ត​របស់​លោក​មែន ពីព្រោះរាល់ សកម្មភាពដែលលោកធ្វើពីមុនមកគឺ​ធ្វើ​ក្នុង​ នាម​សហគ្រិន​រហូត​ មិន​មែន​ក្នុង​នាម​ជាកូន​អ្នក​ក្រ​ឡើយ​(វា​ក្លាយ​ជាទម្លាប់) ទោះបីជាសភាពពិតលោក ជាកូនអ្នកក្រក៏ដោយ។ Bill gates បាននិយាយថា៖ ​ប្រសិន​បើ​អ្នក​កើត​មក​ក្រ​វា​មិន​មែន​ជា ​កំហុស​របស់​អ្នក​ឡើយ​ (វា​អាច​ជា​ កំហុស​របស់​ឪពុក​ម្តាយ​ របស់​អ្នក​ដែល​គាត់​មិន​ប្រឹង​ប្រែង​រកស៊ី​ ឬ​ខំ​ប្រឹង​ដែរ​នៅ​តែ​ក្រ​)​ តែ​បើ​អ្នក​ស្លាប់​ទៅ​វិញ​ទាំង​ ខ្លួន​នៅ​ក្រ​នោះ​វា​ពិត​ជា​កំ​ហុស​របស់​អ្នក​ពិត​ប្រាកដ​មែន​។​

One thought on “ត្រូវមើលឃើញខ្លួនឯងខ្លាំង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s