ថ្ងៃ​ល្អ!

ទឹក​ជ្រោះ

ទឹក​ជ្រោះ

ស្ទើរ​រៀង​រាល់​ព្រឹក​ខ្ញុំ​តែង​តែ​ស្តាប់​លឺ​គេ​ផ្សាយ​អំពីការ​ទស្ស​ន៍​ទាយ​​រាសី​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ ថា​អ្នក​កើត​ឆ្នាំ​នេះ​រាសី​ឡើង​ខ្ពស់​ត្រដែត ឯអ្នក​កើ​ត​ឆ្នាំ​នោះ​រាសី​ធ្លាក់​ចុះជាដើម​ ជាពិសេស​ឆ្នាំ​ច តែង​តែ​ត្រូវ​បាន​គេ​និយាយ​ថា​រាសី​ធ្លាក់​ចុះ​ជា​រឿយៗ ប៉ុន្តែ​បើ​យើង​សង្កេត​មើល​ឲ្យ​ជ្រៅ​ជ្រះ​មែន​ទែ​ន​ទៅ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​ក៏មាន​ឆ្នាំ​កំណើត​នៅ​ឆ្នាំ​ច​នេះ​ដែរ អញ្ចឹង​មាន​ន័យ​ថា​ព្រះ​ពុទ្ធ​រាសី​ធ្លាក់​ចុះ​ដែរ​។ ថ្ងៃល្អមិនមែនផ្តោតសំខាន់ទៅលើតួរលេខឬក៏ឆ្នាំកំណើតល្អនោះឡើយ តែថ្ងៃល្អគឺជាថ្ងៃដែលយើងធ្វើល្អដោយកាយ វាចាចិត្ត នេះបើតាមទស្សនៈព្រះពុទ្ធសាសនា។ទោះ​បី​ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​១២​ខែ១២​ឆ្នាំ​២០១២​ហើយ​ម៉ោង​១២​នឹង​១២នាទី​យ៉ាងណា​ក្តី​ ឬមិន​ខ្វល់​ថា​អ្នក​ទើប​តែ​មក​ពី​ស្រោច​ទឹក​ហើយ​ ឬមួយ​ក៏​អ្នក​ទើប​តែ​ធ្វើ​បុណ្យ​អស់​រាប់​ពាន់​ដុល្លារ​ក៏​ដោយ​ តែ​បើ​សិន​ជា​ចិត្ត​របស់​អ្នក​នៅ​តែ​ចង់​ព្យាបាទ​អ្នក​ដទៃ​នោះ​វា​ក៏​នឹង​គ្មាន​ប្រយោជន៍​ដែរ​។ ការ​ស្រោច​ទឹក​វា​មិន​មែន​រឿង​ខុស​ឆ្គង​អ្វី​នោះ​ឡើយ​ប្រសិន​បើ​អ្នក​ស្រោច​ទឹក​នឹង​អ្នក​ដែល​ត្រូវ​បាន​គេ​ស្រោច​ទឹក​ចេះ​ឆ្នៃ​វា​ឲ្យ​ត្រឹម​ត្រូវ​។ ដូច្នេះ​មុន​ពេល​ទៅ​ស្រោច​ទឹក​អ្នក​គួរ​តែ​ប្តេជ្ញា​ចិត្ត​ថា​ក្រោយ​ពី​ស្រោច​ទឹក​ហើយ​ខ្ញុំ​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​អា​ក្រក់​ចំពោះ​​អ្នក​ដទៃ​ ឈប់​ច្រណែន​ឈ្នានីស​អ្នក​ដទៃ ហើយ​ផ្តល់​ក្តី​មេត្តា​ដល់​មនុស្ស​ទូទៅ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង​ៗ នោះ​ទើប​ជារឿង​ដែល​ត្រឹម​ត្រូវ​។

2 thoughts on “ថ្ងៃ​ល្អ!

  1. សាធុៗ ព្រះតេជគុណ មានសង្ឃដិកាបានត្រឹមត្រូវល្អណាស់។នេះជាអ្វីដែលខ្ញុំករុណាបានគិតឃើញដូចគ្នា។មានអ្នកខ្លះ ធ្លាប់រអ៊ូថា ថ្ងៃនេះរាសី ឡើងខ្ពស់ តែជ្រុះប្រាក់បាត់ ១០ ០០០រៀល ជាដើម, តើហេតុអ្វីគាត់មិនគិតផង ថា រាអាចជាបាបកម្ម ឬ​សេចក្តីទ្វេប្រហែសរបស់ខ្លួន? ឬគួគិតថា កុំតែរាសីគាត់ឡើង កុំអីអាចជ្រុះបាត់ដល់ទៅ ២០ ០០០រៀលក៏អាចថាបាន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s