ដោះ​វ៉ែន​តា​ខ្មៅ​ដើម្បី​ឃើញ​ធាតុ​ពិត​

​កាល​ពី​យើង​នៅ​កុមារ​យើង​មាន​ឪពុក​ម្តាយ​តាម​ថែរក្សា​គ្រប់​ពេល​វេ​លា​មិន​ឲ្យ​មាន​ហ្មង​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ធំ​ឡើង​ លោក​ឪពុក​អ្នក​ម្តាយ​របស់​យើង​គ្មាន​ពេល​ឯណា​ដើម្បី​ឃុំ​គ្រង​យើង​គ្រប់​ពេល​ដូច​មុន​នោះ​ឡើយ នៅ​ក្នុង​ន័យ​នេះ​ការ​រាប់​អាន​មិត្ត​ភក្តិ​គឺ​ជា​រឿង​សំខាន់​ដែល​យុវ័យ​មិន​អាច​មើល​រំលង​បាន​ឡើយ​ ​​​មាន​ន័យ​ថា​បើ​គេ​រាប់​អាន​មិត្ត​ភក្តិ​ល្អ​នោះ​គេ​​អាច​នឹង​ក្លាយ​ជា​មនុស្ស​ល្អ​ដូច​មិត្ត​ភក្តិ​គេ​ដែរ​ ផ្ទុយ​មក​វិញ​បើ​គេ​រាប់​អាន​ប៉ះ​ចំ​មិត្ត​ភក្តិ​អា​ក្រក់​នោះ​វាស​នា​របស់​គេ​នឹង​ត្រូវ​ងងឹត​ឈឹ​ង​ប្រៀប​បាន​នឹង​ដួង​ខែ​ត្រូវ​បាន​ពពក​មក​បាំង​ជិតមួយ​រំពេច​​ជា​មិន​ខាន​ឡើយ​។ព្រោះ​យើង​ជា​មិត្ត​!

ដើម្បី​អាច​ដឹង​ថា​មនុស្ស​ម្នាក់​ជា​មនុស្ស​ល្អ​ឬ​អា​ក្រក់​នោះ​គេ​មិន​គប្បី​មើល​ត្រឹម​តែ​សំបក​ក្រៅ​របស់​គេ​នោះ​ឡើយ​ ដូច​សុភាសិត​មួយ​ឃ្លា​បាន​ពេល​ថា​ “កុំ​វាយ​តម្លៃ​មនុស្ស​លើ​សំបក​ក្រៅ​ កុំ​វាយ​តម្លៃ​សៀវ​ភៅ​នៅ​លើ​កម្រាស់​របស់​វា​” នៅ​ក្នុង​ន័យ​នេះ​គេ​គប្បី​បើក​ចិត្ត​ឲ្យ​ទូលាយ​មុន​នឹង​វិនិច្ឆ័យ​មនុស្ស​ម្នាក់​​។ ទោះ​បី​ជា​បុគ្គល​ម្នាក់​មាន​សម្បុរ​ស​ស្គុះ​ក៏​ដោយ​ តែ​ប្រសិន​បើ​អ្នក​នៅ​តែ​មិន​ព្រម​ដោះ​វ៉ែន​តាខ្មៅ​​ដែល​អ្នក​កំពុង​ពាក់​សម្លឹង​មើល​ទៅ​គេ​នោះ​ទេ​ អ្នក​នឹង​មិន​អាច​ឃើញ​សាច់​ស​ស្អាត​របស់​គេ​បាន​ឡើយ​។ ដូច្នេះ​ដើម្បី​រាប់​អាន​មនុស្ស​ដ៏​ត្រឹម​ត្រូវ​ម្នាក់​ អ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​សង្កេត​មើល​អត្ត​ចរិត​របស់​គេ​ពិត​ប្រាកដ​ថា​តើ​ធាតុ​ពិត​គេ​ជា​មនុស្ស​យ៉ាង​ណា​? មាន​មនុស្ស​ខ្លះ​ពូកែ​និយាយ​វោហាស៍​សារសព្ទ​ណាស់​ តែ​ដល់​ពេល​ដែល​យើង​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​មែន​ទែន​គេ​ក៏​ចាក​ចោល​យើង​ឲ្យ​នៅ​ឯកា​ ចំណែក​មនុស្ស​ខ្លះ​វិញ​មិន​សូវ​ចេះ​និយាយ​អួត​ពី​ទឹក​ចិត្ត​របស់​ខ្លួន​ចំពោះ​មិត្ត​ភក្តិ​ទេ​ តែ​ធាតុ​ពិត​គេ​ពិត​ជា​ចង់​ជួយ​មិត្ត​ភក្តិ​គេ​អស់​ពី​ចិត្ត​ពី​ថ្លើម​ខ្លាំង​ណាស់​នៅ​ពេល​មិត្ត​ភក្តិ​ជួប​បញ្ហា​។

កំណាព្យ​មួយឃ្លា​​បាន​ពោល​ថា​៖

ពេល​មាន​សង្រ្គាម​ត្រូវ​ការ​អ្នក​ខ្លាំង​ក្លា​    ពេល​មាន​បញ្ហា​ត្រូវ​ការ​បណ្ឌិត​

ពេល​ជួប​ទុក្ខា​ត្រូវ​ការ​ធម៌​ពិត​                   ដឹង​ចិត្ត​មិត្ត​ពេល​ខ្លួន​ជួប​ទុក្ខ។

សរុប​សេចក្តី​មក​ដើម្បី​អាច​វាយ​តម្លៃ​មនុស្ស​ម្នាក់​ថា​ជា​មនុស្ស​ល្អ​ឬ​អា​ក្រក់​នោះ​គេ​មិន​គប្បី​មើល​រំលង​កំណាព្យ​មួយ​ឃ្លា​នេះ​​ខាង​លើ​នេះ​​ឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s