កើត​មក​ជា​មនុស្ស​ត្រូវ​ចេះ​ជួយ​គ្នា​

នាពេលរាត្រីនៅក្នុងទីក្រុង ចូរអ្នកសាកល្បងឡើងទៅកាន់ទីដែលខ្ពស់មួយហើយសម្លឹងមើល​ទៅ​ឲ្យ​កាន់​តែ​​ឆ្ងាយ​ សែន​ឆ្ងាយ​ នៅ​ពេល​នោះ​អ្នក​មុខ​ជា​គិត​ថា​ មនុស្ស​ទាំង​អស់​ហាក់​មាន​ក្តី​សុខ​ណាស់ ដោយសារតែ អ្នក​បាន​មើល​ឃើញ​ភ្លើង​ពណ៏​ព្រោង​ព្រាត​ជា​ដើម​។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ទៅ​សង្កេត​តាម​គេហដ្ឋាន​នីមួយៗ​ វិញនោះ​​អ្នក​នឹង​ ឃើញ​ថាមាន​​ផ្ទះខ្លះ​​សើច​សប្បាយ​ដោយ​សារ​ពួក​គេ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ ​ហូប​អាហារ​ពេល​រាត្រី​ជុំគ្នា ឯផ្ទះខ្លះទៀត បែរ​ជា​បន្លឺ​សម្លេង​ទ្រហោរយំដោយសារពួកគេត្រូវបាត់បង់សាច់ញាតិ​ជា​ដើម​។​ មិន​ចាំ​បាច់​ និយាយ​ដល់​គ្រួសារ​ ផ្សេង​គ្នានោះឡើយ សូម្បីតែគ្រួសារតែមួយក៏ដោយ ក៏​មាន​អ្នក​ខ្លះ​កើត​ទុក្ខ​ ហើយ​មានអ្នកខ្លះ​សើច​សប្បាយ​ដែរ​។​

ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា

មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការជំនួយនៅពេលដែលខ្លួនជួបទុក្ខ ហើយអ្នកដែលបានសុខក៏មានភារកិច្ច​ត្រូវ​ ជួយ​រំលែក​ទុក្ខ​អ្នក​ដទៃ​ដែរ​។​ មនុស្ស​មិន​អាច​រស់​នៅ​ដាច់​តែ​ឯង​បានឡើយ។ ពិភពលោកនេះសុខនឹងទុក្ខគឺ នៅជាមួយគ្នា សង្រ្គាម​នឹង​សន្តិភាព​ក៏​នៅ​ជាមួយ​គ្នា​ក្នុង​ពិភព​​​លោក​នេះដែរ។ ភព​ផែន​ដី​នេះ​មាន​ភ្នំ ដំបូក​ ស្ទឹង​ ទន្លេ​ ក្រលុក​​ ដូច្នេះ​វា​មិន​អាច​ទៅ​រួច​ទេ​ដែល​អ្នក​ចង់​ឈូសឆាយ​​ភ្នំ​ឲ្យ​រាប​ស្មើ​សិន​ ចាំ​អភិវឌ្ឍ​ប្រទេស​ វា​រឹត​តែ​មិន​អាច​ ទៅ​រួច​ទៅ​ទៀត​កាល​ដែល​អ្នក ចាំឲ្យសង្គមរៀបរយទាំងស្រុងឬមួយ​ចាំ​ឲ្យ​អស់​ឧបសគ្គ​ សិនចាំអភិវឌ្ឍខ្លួននោះដែរ។ តាម​ពិត​ឧបសគ្គ​ក្តី​ សត្រូវ​ក្តី​សុទ្ធ​តែ​ត្រូវ​បាន​បង្កើត​ឡើង​មក​ដើម្បី​សាក​ល្បង​ចិត្ត​របស់​ យើង​ថា​ តើ​យើង​មាន​ភាព​ក្លាហាន​ នឹ​ង​ភាព​អត់​ធ្មត់​ប៉ុណ្ណា​?

ជីវិត​សត្វ​លោក​សោយ​សោក​ពេក​ក្រៃ​       ទាំង​យប់​ទាំង​ថ្ងៃ​ទុក្ខ​ច្រើន​អនេក​

សប្បាយ​ថ្ងៃ​នេះ​គង់​ទុក្ខ​ថ្ងៃ​ស្អែក               សើច​ទាំង​ទឹក​ភ្នែក​ពុះ​ជ្រែក​ឳរ៉ា ។

ជួន​ខ្លួន​បាន​សុខ​តែ​ទុក្ខ​រឿង​កូន​                គេច​រឿង​បង​ប្អូន​គេច​រឿង​គ្រួសារ​

ជួន​រឿង​ដី​ស្រែ​ជួន​រឿង​ចម្ការ​                    ជួន​រឿង​សង្សារ​ស្នេហា​បែក​ចិត្ត​ ។

   អ្នក​ខ្លះ​ជួប​រឿង​ក្រ​ខ្សត់​អត់​ឃ្លាន​                ឈឺ​ថ្កាត់​ពុំ​មាន​ប្រាក់​កាស​ញាតិ​មិត្ត​​

ម៉ែ​ឪក៏ចាស់​ជរា​ដោយ​ពិត​                       រស់​ទាល់​គំនិត​គិត​ចាំ​ថ្ងៃ​ក្ស័យ​ ។

អ្នក​ខ្លះ​មាន​ទ្រព្យ​តែ​ជាប់​ដោយ​ភ័យ​          ជីវិត​ឥតន័យ​ភ័យ​រាល់​យប់​ថ្ងៃ​

   អ្នក​ខ្លះ​មាន​ទ្រព្យ​ក្តាប់​ជាប់​នឹង​ដៃ​              លា​ចាក​លោកីយ៍​ចាយ​អ្វី​មិន​​ទាន់​។

រឿង​រ៉ាវ​សត្វ​លោក​ពុំ​អាច​រៀប​រាប់​              ឲ្យ​បាន​គ្រប់​សព្វ​គ្រប់​វ័យ​ជំនាន់​

ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ទណ្ឌ​                  ដោះ​ភ័យ​អាសន្ន​ទាន់​នៅ​ជួប​ជុំ។

                                                         កំណាព្យ​នេះ​និពន្ធ​ដោយ​​ឧបាសក​ គុយ​ សុធន​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s