គំនិត​អ្នក​មាន​និង​គំនិត​អ្នក​ក្រ​

មនុស្ស​ម្នាក់ៗ​ដែល​​មាន​សភាព​ដូច​សព្វ​ថ្ងៃ​សុទ្ធ​តែ​ជា​លទ្ធ​ផល​នៃ​ការ ​គិត​នឹង​ទង្វើ​របស់​គេ​ក្នុង​អតីតកាល​​​។​ជាក់​ស្តែង​ការ​ដែល​ក្លាយ​ជា​ អ្នក​មាន​ឬអ្នក​ក្រ​ក៏​ស្តែង​ឡើង​តាម​ការ​គិត​របស់​បុគ្គល​ម្នាក់ៗ​ដែរ​។

​អ្នក​ក្រ​ចូលចិ​ត្ត​និយាយ​ថា​៖​ មិន​អាច​ទៅ​រួច​ទេ​ ឯ​​អ្នក​មាន​ចូល​​ចិត្ត​និយាយ​ថា​៖​​ធ្វើ​​យ៉ាង​​ណា​​ដើម្បី​​ធ្វើ​​បាន​​សម្រេច​​?​ ប្រយោគ​​​ដំបូង​​​គ្រាន់​​​​តែ​​និយាយ​​ហើយ​​អ្វី​​ៗ​​ក៏​​ចប់​​ ឯ​​ចំណែក​​ប្រយោគ​​ទី​ពីរ​​ក្រោយ​​ពេល​​ដែល​​និយាយ​​ហើយ​​ធ្វើ​ឲ្យ​​មនុស្ស​​ស្វែង​​រក​​ចម្លើយ​​។​​  អ្នក​​មាន​​យល់​​ថា​​ប្រសិន​​​បើ​​យើង​​និយាយ​​ពាក្យ​​ថា​​ មិន​​អាច​​នោះ​​វា​​នឹង​​ធ្វើ​​ឲ្យ​ខួរ​ក្បាល​យើង​ឈប់​​គិត​​ ប៉ុន្តែ​​នៅ​​ពេល​​យើង​​ដាក់​​សំនួរ​​ភ្លាម​​ខួរ​​ក្បាល​​ក៏​​ចាប់​​ផ្តើម​​ធ្វើ​ការ​​ ដើម្បី​​ស្វែង​​រក​​ចម្លើយ​​។​​  នេះ​​មិន​​មែន​​មាន​​ន័យ​​ថា​​គ្រាន់​​តែ​​និយាយ​​ពាក្យ​​ថា​​អាច​​ធ្វើ​​បាន​​យើង​​​​​ក៏​​ទទួល​ ​បាន​​នូវ​​អ្វី​​ដែល​​ខ្លួន​​ប៉ង​​ប្រាថ្នា​​នោះ​​ឡើយ​​ តែ​​គឺ​​ជា​​ការ​​ហ្វឹក​​ហាត់​​ខួរ​​ក្បាល​​ឲ្យ​​ចេះ​​គិត​ ចេះ​ធ្វើ​ការ​ច្រើន ​ហើយ​វា​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​រឹត​តែ​ខ្លាំង​​ឡើង​​ជា​​រៀង​​រហូត​​ ឯ​​ការ​​និយាយ​​ ពាក្យ​ថា​មិន​អាច​វា​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ខ្ជិល​ហើយ​ស្ពឹក​ហើយ​រឹត​តែ​ខ្សោយ​ទៅៗ​។​

អ្នកក្រប្រាប់កូនគេថា ​៖ រៀន​ឲ្យ​បាន​ច្រើន​ដើម្បី​បាន​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ដែល​ល្បីៗ​​នឹង​ ស្ថិត​ស្ថេរ​។អ្នក​មានប្រាប់កូនគេថា៖ រៀន​ឲ្យ​បាន​ច្រើន​ដើម្បី​ទិញ​ក្រុម​ហ៊ុន​ដែល​ល្បីៗ។ អ្នកក្រ​ប្រាប់​កូន​ថា​ឪពុក​មិន​មាន​ដោយ​សារ​ឪ​ពុក​មាន​កូន​ តែ​អ្នកមាន​ប្រាប់​កូន​ថា​ឪពុក​ត្រូវ​តែ​មាន​ព្រោះ​ឪ​ពុក​មាន​កូន។ អ្នក​ក្រ​ បង្រៀន​កូនពីវិធីសរសេរ​ប្រ​វត្តិ​រូប​ឲ្យ​បាន​ល្អ​ដើម្បី​ទទួលបាន​ការងារល្អ ​ៗ​ធ្វើច្រើន​ អ្នកមាន​បង្រៀន​កូន​ពី​វិធី​សរសេរ​ផែន​ការ​​អាជីវកម្មយ៉ាង​ណា​ដើម្បី​បង្កើត ​ការងារល្អៗ​​​ឲ្យ​បាន​ច្រើន​។

បុរស​ក្រី​ក្រ​ម្នាក់​កំពុងរង​ចាំ​​ដក​ប្រាក់​ពី​ធនាគារ​

បុរស​ក្រី​ក្រ​ម្នាក់​កំពុងរង​ចាំ​​ដក​ប្រាក់​ពី​ធនាគារ​

អ្នក​មាន​ចូល​​​ចិត្ត​ជជែក​​រឿង​ ប្រាក់​កាស​ពេល​បរិភោគ​អាហារ​តែ​អ្នកក្រ​ហាម​និយាយ​រឿង​ប្រាក់​កាស​ពេល​ បរិភោគ​អាហារ​។អ្ន​ក​ក្រ​សន្សំ​សំចៃ​លុយយ៉ាង​ត្បិត​ត្បៀត​ដើម្បី​សន្សំ​យក​ ការ​ប្រាក់​ អ្នក​មាន​ចូល​ចិត្ត​ចាយ​លុយ​ច្រើន​ដើម្បី​ដាក់​ទុន។ ​​​អ្នក​ក្រ​យល់​​ថា​ពេល​ក្លាយ​​ជា​អ្នក​មានខ្លាំង​ពេក​​ទៅ​ថ្ងៃ​ណា​មួយ​នឹង ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្វើ​ឲ្យ​លំបាក​ អ្នក​មាន​យល់​ថា​ការ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គឺ​ជា​រឿង​ម្តង​ម្កាល​តែ​ភាព​ ក្រី​ក្រ​គឺ​ជារឿង​ស្ថិតស្ថេរ។​

អ្នក​ក្រ​យល់​ថា​ការ​ស្រលាញ់​លុយ​ជា​ ប្រ​ភព​នៃ​អំពើ​អាក្រក់​។អ្នក​មាន​យល់​ថា​ការ​ខ្វះ​លុយ​ជា​ប្រភព​នៃ​អំ​ពើ​ អាក្រក់​។ អ្នក​ក្រ​​យល់​ថា​ផ្ទះ​ជា​ទុន​​នឹង​ជាទ្រព្យ​សម្បត្តិ​ដ៏​ធំបំផុត ​ឯ​អ្នក​មានយល់​ថា​ផ្ទះ​ជាបំ​ណុល​។អ្នក​ក្រ​យល់​ថា​ចូល​ធ្វើ​ការ​ក្នុង​ ក្រុម​ហ៊ុន​ដែល​ល្បីៗ​ដើម្បី​បាន​​ទទួល​​ប្រាក់​ច្រើន​ពេល​ដែល​ខ្លួ​ន​ចូល​ និវត្តន៍។ អ្នក​មាន​យល់​ថា​ការ​ផ្តល់​ប្រាក់​ចូល​និវត្ត​ធ្វើ​ឲ្យ​មនុស្ស​ទន់​ខ្សោយ​។​ អ្នក​ក្រ​យល់​ថា​ត្រូវ​តែ​យក​ពន្ធ​ ពី​អ្នក​មាន​ឲ្យ​បាន​ច្រើន​ចូល​ទៅ​ក្នុង​ថវិការជាតិដើម្បីជួយអ្នកក្រ ចំណែក​អ្នក​មាន​យល់​ថា​ការ​ធ្វើ​បែប​នេះ​ជា​ការ​ដាក់​ទោស​មនុស្ស​ឧស្សាហ៍​ ហើយ​បែរ​ជា​ឲ្យ​រង្វាន់​មនុស្ស​ខ្ជិល​។​

សរុប​សេចក្តី​មកគំនិត​ខាង​លើ ​នេះ​មិន​ប្រាកដ​ថា​ត្រឹមត្រូវ​ទាំង​ស្រុង​នោះ​ឡើយ ព្រោះ​ខ្ញុំ​ពុំ​បាន​ដឹង​ថា​សភាព​ជាក់​ស្តែង​អ្នក​មាន​គេ​គិត​យ៉ាង​ណា​នោះ​ ឡើយ​ គំនិត​ទាំង​នេះ​គ្រាន់​តែ​ជា​ទស្សនៈ​នៅក្នុង​សៀវ​ភៅ​តែប៉ុណ្ណោះ។ ​ភាព​ជា​អ្នក​មាន​ឬ​អ្នក​ក្រ​មិន​មែន​ដោយ​សារ​អ្នក​ណា​ម្នាក់​អ្នក​សាង​ឲ្យ​ យើង​នោះ​ឡើយ​គឺ​យើង​ជា​អ្នក​សាង​ខ្លួន​ឯង​ ដូច្នេះ​ហើយ​យើង​ពុំ​គប្បី​បន្ទោស​ព្រេង​វាសនា​ឬ​ឪពុក​ម្តាយ​របស់​យើង​ឡើយ​ ដូច​ Bill gates បាន​និយាយ​ថា​៖ បើ​អ្នក​កើត​មក​ក្រ​ វា​មិន​មែន​ជា​កំហុស​របស់​អ្នក​នោះ​ឡើយ​ តែ​បើ​អ្នក​ស្លាប់​ទៅ​វិញ​ក្រ​នោះ​ពិត​​ជា​កំហុស​របស់​អ្នកមែន​។​

មនុស្ស​ម្នាក់ៗ​ដែល​​មាន​សភាព​ដូច​សព្វ​ថ្ងៃ​សុទ្ធ​តែ​ជា​លទ្ធ​ផល​នៃ​ការ ​គិត​នឹង​ទង្វើ​របស់​គេ​ក្នុង​អតីតកាល​​​។​ជាក់​ស្តែង​ការ​ដែល​ក្លាយ​ជា​ អ្នក​មាន​ឬអ្នក​ក្រ​ក៏​ស្តែង​ឡើង​តាម​ការ​គិត​របស់​បុគ្គល​ម្នាក់ៗ​ដែរ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s