ព្រានព្រៃនិងសត្វស្វា

នៅ​ពេល​ដែល​ព្រាន​ព្រៃ​ចង់​ចាប់​សត្វ​ស្វា​ ពួក​គេ​យក​ដូង​មក​ចោះ​​ធ្វើ​ជា​រន្ធ​តូច​មួយ​ដែល​ស្វា​អាច​លូក​ដៃ​ចូល​បាន​ ហើយ​គេ​ដាក់​សណ្តែក​ដី​​នៅ​ក្នុងផ្លែ​​ដូង​ផង​ហើយ​គេ​រាយ​សណ្តែក​ដី​នៅ​ក្រៅ​ដូង​ផងដើម្បី​ទាក់​ទាញ​ស្វា​ឲ្យ​មក​ស៊ី​។ មិន​យូរ​ប៉ុន្មាន​សត្វ​ស្វា​ក៏​មក​ដល់​ហើយ​ចាប់​ដើរ​រើស​សណ្តែក​ដី​នៅ​ក្រៅ​ផ្លែ​ដូង​ស៊ី​ដោយ​រីក​រាយ ប៉ុន្តែ​ដូច​យើង​ដឹង​ហើយ​ធម្ម​ជាតិ​របស់​សត្វ​ស្វា​មិន​ដែល​ចេះ​គ្រប់​គ្រាន់​ឡើយ​ មាន​សេចក្តី​លោភ​លន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។

សត្វ​ស្វា​លូក​ដៃ​យក​សណ្តែក​ដី

សត្វ​ស្វា​លូក​ដៃ​យក​សណ្តែក​ដី

បន្ទាប់​មក​ទៀត​វា​ក៏​បន្ត​ទៅ​លូក​យក​សណ្តែ​ក​ដី​ដែល​ព្រាន​ព្រៃ​ដាក់​នៅ​ក្នុង​ដូង​នោះ​មក​ដើម្បី​យក​មក​ស៊ី​ទៀត​។ នៅ​ពេល​ដែល​វា​លូក​ដៃ​ចូល​ទៅ​វា​អាច​លូក​ដៃ​ចូល​បានយ៉ាង​ស្រួល​ ប៉ុន្តែ​នៅ​ពេល​ដែល​ដៃ​របស់​វា​ក្តាប់​សណ្តែក​ដី​នៅ​ក្នុង​ដៃ​ពេញ​ហើយ​ បាន​ធ្វើ​ឲ្យ​ដៃ​របស់​វា​ធំ​ជាង​ពេល​ដែល​លូក​ចូល​ ដូច្នេះ​វា​​មិន​អាច​ដក​ដៃ​ចេញ​មក​វិញ​បាន​ឡើយ។ វា​ចាប់​ផ្តើម​ខឹង​ផងស្រែក​ទ្រហោយំ​ផង​ហើយ​ភិត​ភ័យ​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​ប្រសិន​​បើ​វា​លា​ដៃ​ហើយ​បោះ​ចោល​សណ្តែក​ដី​ដែល​នៅ​ក្នុង​ដៃ​របស់​វា​នោះ​ម្ល៉េះ​សម​​វា​ដក​ដៃ​ចេញ​បាន​ហើយអាច​​រត់​គេ​ច​ពី​ព្រាន​ព្រៃ​បាត់​ទៅ​ហើយ ប៉ុន្តែ​វា​មិន​ព្រម​បោះ​ចោល​គ្រាប់​សណ្តែក​ដី​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​វា​សោះ​ឡើយ​។ មួ​យ​សន្ទុះ​ក្រោយ​មក​ព្រាន​ព្រៃ​ក៏​មក​ឃើញ​ហើយ​ចាប់​វា​បាន​ដោ​យ​ងាយ។

មនុស្ស​យើង​ក៏​មិន​សូវ​ខុស​ពី​សត្វ​ស្វា​ប៉ុន្មាន​ដែរ​។ យើង​ចង់រួច​ចាក​សេចក្តី​ទុក្ខ​ ប៉ុន្តែ​មិន​ព្រម​លះ​បង់​សេចក្តី​ចង់​បាន​ហួស​ហេតុ​ទាល់​តែ​សោះ​ ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រាន​ព្រៃ​ពោល​គឺ​វាល​វដ្ត​សង្សារ​អាច​ចាប់​យើង​បាន​ដោយ​ងាយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s