មើលអ្វីៗប្រកបដោយបញ្ញា

កាល​ពី​ព្រះ​សម្មា​សម្ពុទ្ធ​នៅ​ជា​ឃរា​វាស​នៅ​ឡើយ​ ព្រះ​អង្គ​ត្រូ​វ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ឃើញ​មនុស្ស​៤​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទេវ​ទូត​ទាំង​៤។ ទេវ​ទូត​ទាំង​៤​នោះ​គឺ៖ មនុស្ស​ចាស់១ មនុស្ស​ឈឺ​១ មនុស្ស​ស្លាប់១ និងភេទអ្នកបួស១ ។ មូល​ហេតុ​ដែល​ព្រះ​អង្គ​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ឃើញ​ទេវ​ទូត​ទាំង​៤​នេះ​ ដោយ​សារ​មាន​ការ​ទស្សន៍ទាយ​ថា​ ប្រសិន​បើ​ព្រះ​អង្គ​ទត​ឃើញ​ទេវ​ទូត​ទាំង​៤​ប្រភេទ​នេះ​ ព្រះ​អង្គ​នឹង​ចាក​ចោល​រាជ​បល្ល័ង្គ​និង​រាជ​សម្បត្តិ​ដើម្បី​ទៅ​សាង​ផ្នួស​មិន​ខាន​ឡើយ។

នៅ​គ្រា​នោះ​ព្រះ​អង្គ​ពុំ​បាន​ស្គាល់​អ្វី​ដែល​ហៅ​ថា​ភាព​ចាស់​ជរា​ ជម្ងឺ​ ការ​ស្លាប់​ជាដើម​នៅ​ឡើយ​ ពោល​គឺ​ស្គាល់​តែ​ភាព​សប្បាយ​ហឹហា​ស្រី​ស្រា​នៅ​ក្នុង​វាំង​តែ​ប៉ុណ្ណោះ​ ម្យ៉ាង​វិញ​ទៀត​រាល់​ពេល​ដែល​ព្រះ​អង្គ​ត្រូវ​បានគេ​​អនុញ្ញត្តិ​ឲ្យ​ចេញ​ទៅ​ទតនៅ​ខាង​ក្រៅ​​ព្រះ​នគរ​ម្តងៗ​ ព្រះ​អង្គ​ត្រូវ​បាន​គេ​រៀប​ចំ​យ៉ាង​ណា​ដើម្បី​មិន​ឲ្យ​ព្រះ​អង្គ​ឃើញ​ទេវ​ទូត​ទាំង​៤​នោះ​ជា​ដាច់​ខាត​ ពោល​គឺ​នៅ​តាម​ដង​វិថី​មាន​តែ​មនុស្ស​ស្អាត​ៗ​ក្មេងៗ​តែ​ប៉ុណ្ណោះ។

ព្រះ​អង្គ​ទ្រង់​ទត​ឃើញ​ទេវទូតទាំង​៤

ព្រះ​អង្គ​ទ្រង់​ទត​ឃើញ​ទេវទូតទាំង​៤

នៅ​ទី​បំផុត​ដោយ​សារ​ការ​ចង់​ជំនះ​និង​ការ​ចង់​ដឹង​ចង់​ឃើញ​ ព្រះ​អង្គ​ក៏​បាន​ទត​ឃើញ​មនុស្ស​ប្រភេទ​ទាំង​៤​នោះ​ទាល់​តែ​បាន​ ហើយ​ពេល​ឃើញ​មនុស្ស​ចាស់​ក្តី​ មនុស្ស​ឈឺ​ក្តី​ មនុស្ស​ស្លាប់​ក្តី​ ព្រះ​អង្គ​ទ្រង់​ឈ្វេង​យល់​ប្រកប​ដោយ​បញ្ញា​ហើយ​ចាប់​ផ្តើម​សង្វេគនិង​វដ្តសង្សារ​ហើយ​ក៏​ចេញ​ទៅ​បួស​និង​​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​នៅ​បញ្ចប់។

ចំណែកឯ​មនុស្ស​លោក​ដែល​ជា​បុថុជ្ជន​សព្វ​ថ្ងៃ​នេះ​វិញ​ ពេល​ឃើញ​មនុស្ស​ទាំង​៤​ប្រភេទ​ខាង​លើ​នេះ​មិន​ត្រឹម​តែ​មិន​សង្វេគ​នឹង​រឿង​រ៉ាវ​ទាំង​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ថែម​ទាំង​មាន​ការ​ប្រមាថមើល​ងាយ​​ចំពោះ​ជន​ទាំង​នោះ​ទៀត​ផង​។ ត្រង់​ចំនុច​ដូច​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​នេះ​ហើយ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ មនុស្ស​សាមញ្ញា​មើល​អ្វី​ដោយ​ភ្នែកធម្មតា​​ ចំណែក​ឯព្រះ​សម្មាសម្ពុទ្ធ​ឬ​ក៏​អ្នក​មាន​ប្រាជ្ញា​តែង​មើល​វត្ថុ​អ្វី​មួយ​ដោយ​បញ្ញា​ចក្ខុ(មើល​ប្រកប​ដោយ​បញ្ញា)។

ប្រសិន​បើ​យើង​ចាប់​ផ្តើ​ម​រៀន​សង្កេត​អំពី​រឿង​រ៉ាវ​និង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​យើង​ឲ្យ​បាន​ច្រើន​នៅ​ពេល​នោះ​យើង​នឹង​ឃើញ​ថា មនុស្ស​លោក​ទាំង​អស់​សុទ្ធ​តែ​មាន​ទុក្ខ​គ្រប់​ៗគ្នា ហើយ​សុទ្ធ​តែ​មាន​សេចក្តី​ទុក្ខ​ច្រើន​ណាស់​ទៅ​ហើយ​ ហេតុ​ដូច្នេះ​យើង​ពុំ​គួរ​ទៅ​បន្ថែម​សេចក្តី​ទុក្ខ​ដល់​គេ​បន្ថែម​ទៀត​ឡើយ ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​យើងចាប់​ផ្តើម​​កើត​ចិត្ត​មេត្តា​ ករុណាចំពោះ​សត្វ​លោក។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s