ឆ្កែគ្មានលុយឲ្យទេ

មាន​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ខ្មែរ​ម្នាក់​កំពុង​ឌុប​ជន​ជាតិ​បរទេស​ទៅ​វត្តភ្នំ​។ នៅ​តាម​ដង​ផ្លូវ​ពេលដែល​​គាត់​កំពុង​ធ្វើ​ដំណើរ​ ស្រាប់​តែ​គាត់​បាន​ជួប​មិត្ត​ភក្តិ​របស់​គាត់​ជិះ​ម៉ូតូ​ជួប​គ្នា​តាម​ផ្លូវ​។ ពេល​នោះ​មិត្ត​ភក្តិ​របស់​គាត់​បាន​ស្រែក​សួរ​គាត់​បែប​លេង​សើច​ថា៖ “សម្លាញ់! ឯង​កំពុង​ឌុប​អ្នក​ណា​គេ​ទៅ​ណា​ហ្នឹង?”

អ្នក​រត់​ម៉ូតូ​ឌុប​ៗជន​បរទេស​

អ្នក​រត់​ម៉ូតូ​ឌុប​ៗជន​បរទេស​

ពេល​នោះបុរស​អ្នក​រត់​​ម៉ូតូ​ឌុប​នោះ​គាត់​គិត​ក្នុង​ចិត្ត​ថា​ជន​បរទេស​នោះ​ប្រហែល​ជា​មិន​ចេះ​ភាសាខ្មែរ​ទេ ដូច្នេះ​ហើយ​គាត់​ក៏​ឆ្លើយ​ប្រាប់​មិត្ត​ភក្តិ​គាត់​វិញ​បែប​លេង​សើច​ថា៖ ” អញឌុប​ឆ្កែ​ទៅ​ដាក់​ទៅ​​វត្ត​ភ្នំ​បន្តិច សម្លាញ់!”

មួយ​សន្ទុះ​ក្រោយ​មក​ពេល​ទៅ​ដល់​វត្ត​ភ្នំ​ អ្នក​រត់​ម៉ូតូ​ឌុប​នោះ​ក៏​ទារ​លុយ​ជន​បរទេស​នោះ​ព្រោះ​ដល់​កន្លែង​ដែល​គេ​ចង់​មក​ហើយ ស្រាប់​តែ​ពេល​នោះ​តើ​អ្នក​ដឹង​ថា​ជន​បរទេស​នោះ​ឆ្លើយ​ថា​ម៉េច​ទេ? ជន​បរទេស​នោះ​ឆ្លើយ​ថា “ឆ្កែ​អត់​មាន​លុយ​ឲ្យ​ទេ!!!”🙂😛

2 thoughts on “ឆ្កែគ្មានលុយឲ្យទេ

  1. ចរិតមើលងាយគេ មិនចោលមែន! នេះមិនមែនជាកំប្លែងនោះទេ តែជារឿងពិត !
    ជនជាតិគេខំណាស់ ដែលខំរៀន និងនិយាយខ្មែរ ! ភាសាខ្មែរមិនមែនជាភាសាពិបាករៀនទេ ចំពោះការនិយាយ អ្វីដែលពិបាកនោះគឺវេយ្យាករណ៍ តែគ្រាន់តែភាសានិយាយ គឺងាយស្រួល។

    • រឿង​នេះ​អាត្មា​ឮពី​ប្អូន​អាត្មា​គេ​និយាយ​ប្រាប់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អាត្មា​ក៏​គិត​ថា​រឿង​ស្រដៀង​គ្នា​នេះ​ពិត​ជា​កើត​មានពិត​មែន ហើយ​មាន​​ច្រើន​ណាស់​ក្នុង​ស្រុក​ខ្មែរយើង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s