បទសរភញ្ញនិងនមស្ការ

  1. សូមថ្វាយ​បង្គំព្រះ​សម្ពុទ្ធ                              ​  ប្រសើរ​បំផុត​ក្នុងលោកា​
    ជា​គ្រូ​នៃ​មនុស្ស​និង​ទេព្តា                               ទ្រង់​ត្រាស់​ទេសនា​ប្រដៅ​សត្វ។
    ចង្អុល​ឲ្យ​ដើរ​ផ្លូវ​កណ្តាល                               មាគ៌ា​ត្រកាល​អាច​កម្ចាត់
    ទុក្ខ​ភ័យ​ចង្រៃឲ្យ​ខ្ចាយ​បាត់                            អាច​កាត់​សង្សារ​ទុក្ខ​បាន ។
  2. សាសនា​ព្រះ​អង្គ​នៅ​សព្វ​ថ្ងៃ                          សត្វ​មាន​និស្ស័យ​ពីបូរាណ
    ប្រឹង​រៀន​ប្រឹង​ស្តាប់​ចេះ​ចាំ​បាន                      កាន់​តាម​លំអាន​បាន​ក្តី​សុខ។
    ឥតមាន​សុខ​ណា​ស្មើ​ក្តី​ស្ងប់                            បញ្ចប់​ត្រឹម​សុខ​ឃ្លាត​ចាក​ទុក្ខ
    តាំ​ង​ពី​លោក​នេះ​តទៅ​មុខ                              ក្តី​សុខ​នឹង​មាន​ព្រោះ​ធម៌​ស្ងប់។
  3. ខ្ញុំ​សូម​បង្គំ​ឆ្ពោះ​ព្រះ​ធម៌                                   ព្រះ​សង្ឃ​បវរ​អាច​ទាំង​គ្រប់​សព្វ
    រួម​ជា​ត្រៃ​រ័ត្ន​គួរ​គោរព                                     ជា​ម្លប់​ត្រជាក់​នៃ​លោកា ។
    ព្រះ​រូប​ព្រះ​ធាតុ​នៃ​ព្រះ​ពុទ្ធ                              វិសុទ្ធ​តាង​អង្គ​ព្រះ​សាស្តា​
    សូម​គុណ​ត្រៃ​រ័ត្ន​ជួយ​ខេម​រា                           ឲ្យ​បាន​សុខា​តរៀង​ទៅ ។

ទង់ព្រះពុទ្ធសាសនា

 

(បទ​និពន្ធរបស់ សម្តេចព្រះ​សង្ឃរាជ ជោតញ្ញាណោ ជួន ណាត)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s