នឹក​ឡើង​ហួស​ចិត្ត

​កាល​ពី​ខ្ញុំ​ទើប​តែ​បួស​បាន​មួយ​ឆ្នាំ​ មាន​លោក​តា​មួយ​អង្គ​បាន​មក​នាំ​ខ្ញុំ​នឹង​មិត្ត​ភក្តិ​ពីរ​បី​នាក់​ទៀត​ឲ្យ​ទៅ​គង់​នៅ​វត្ត​ពោធិ៍អណ្តែត​ ស្រុក​កំពង់លែង​ ខេត្ត​កំពង់​ឆ្នាំង​។ ពេល​នោះ​ហើយ​ជា​ពេល​ដែល​ខ្ញុំមាន​ឱកាស​​បាន​ស្គាល់​ថ្នល់​ជាតិ​លើក​ដំបូង​ក្នុង​ជីវិត​របស់​​ខ្ញុំ​ ព្រោះ​តាំង​តែ​ពី​កើត​ក្នុង​លោកា​ជាង​១៣​ឆ្នាំ​នោះ​ខ្ញុំ​នៅ​តែ​​ស្រុក​ភូមិ​ខ្លួន​ឯង​តែ​រហូត​ មិន​ដែល​បាន​ស្គាល់​អ្វី​ទៅ​ដែល​ហៅ​ថា​ទី​ក្រុង​នោះ​ឡើយ។

ពេល​ឃើញ​ថ្នល់​កៅស៊ូ​លើក​ដំបូង​ខ្ញុំ​ពុំ​បាន​ដឹង​ថា​គេ​ស្ថាបនា​​វា​មក​ពី​ស្អី​នោះ​ទេ​ ខ្ញុំ​ចេះ​តែ​គយ​គន់​វា​ដោយ​យក​ចិត្ត​ទុក​ដាក់​ហើយ​ឆ្ងល់​ក្នុង​ចិត្ត​ម្នាក់ៗ​ឯង​ថា​៖​ ហេតុ​អ្វី​បាន​ជា​ថ្នល់​នៅ​ទី​នេះ​ពណ៌ខៀវ​អញ្ចឹង​ហ្ន!ខុស​ពី​ថ្នល់​នៅ​ស្រុក​ខ្ញុំ​ដែល​មាន​ពណ៌​ក្រហម?​ ពេល​នោះ​ចង់​ទៅ​ស្ទាប​មើល​ដែរ​តែ​ខ្លាច​ខ្មាស់​គេ​។

ពេល​នោះ​​ខ្ញុំ​ក៏​គិត​ទៀត​​ថា​៖ អូហ៎! ប្រហែលជា​ថ្នល់​នេះ​មាន​ឡាន​បើក​ច្រើន​ពេក​ ហើយ​ជាតិ​កៅ​ស៊ូ​កង់​ឡាន​ដិត​ជាប់​នៅ​ថ្នល់ហើយ​មើល​ទៅ​ បាន​ជា​វា​មាន​ពណ៌​ខៀវ​អញ្ចឹង​! ខ្ញុំ​ពុំ​បាន​ដឹង​ថា​ថ្នល់​ជាតិ​នេះ​គេ​ស្ថាបនា​មក​ពី​កៅ​ស៊ូឯណា​។នឹក​ឃើញ​រឿង​នេះ​កាល​ណា​​​ ខ្ញុំ​ក៏​អស់​សំណើច​ម្នាក់ៗ​ឯង​ ហើយ​ក៏​យក​មក​ដាក់​នៅ​ក្នុង​ទី​នេះ​ដើម្បី​ចែក​គេ​​ឯង​សើច​ដែរ​🙂 ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s