សំនួរ​កាល​ខ្ញុំ​ប្រឡង​បាក់​ឌុប​

កាល​ពី​ពេល​ដែល​ខ្ញុំ​ប្រឡង​សញ្ញាប័ត្រ​មធ្យ​ម​សិក្សា​ទុតិ​យភូមិ(បាក់​ឌុប)​ ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខ្ញុំ​នៅ​ចាំ​បាន​សំនួរ​​​មួយ​នៃ​វិញ្ញាសារ​មុខ​វិជ្ជា​ទស្សនវិជ្ជា​(សីលធម៌ពលរដ្ឋ)។ តាម​ពិត​ខ្ញុំ​ពុំ​បាន​ដឹង​ថា​ចម្លើយ​នៃ​សំនួរ​នេះ​មាន​នៅក្នុង​សៀវ​ភៅ​ចំណេះ​ដឹង​ទូ​ទៅ​ដែរ​ឬ​អត់​ទេ ព្រោះ​ការ​អាន​សៀវ​ភៅ​ចំណេះ​ដឹង​ទូទៅ​របស់​ខ្ញុំ​នៅ​មាន​កម្រិត​នៅ​ឡើយ ប៉ុន្តែ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្លើយ​សំនួរ​នោះ​បាន​យ៉ាង​ត្រឹម​ត្រូវ​ដោយ​សារតែ​​ខ្ញុំ​ធ្លាប់​ឮ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ប្រាប់​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ចង់​យក​មក​ចុះ​ផ្សាយ​ក្នុង​ទី​នេះ​ដើម្បី​ចែក​ជា​ចំណេះ​ដឹង​ទូទៅសម្រាប់​ប្រិយមិត្ត​អ្នក​អាន​ទាំង​ឡាយ​។

សំនួរ​សួរ​ថា៖ ក្នុង​នាម​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ តើ​ឃ្លា​ដែល​ថា​ បី​ជាប់​ខ្លួន បួន​ក្នុង​សាច់ មួយ​សម្រេច​ ពីរ​កាត់ក្តី មាន​ន័យ​យ៉ាង​ណា? ចូរ​បកស្រាយ។

ចម្លើយ​៖ បី​ជាប់​ខ្លួន​នោះ​គឺ​សំដៅ​ចំពោះ​សាមញ្ញលក្ខណៈធម៌​៣យ៉ាង​គឺ៖ អនិច្ចំ(សេចក្តី​មិន​ទៀង) ទុក្ខំ(សេចក្តីទុក្ខ) អនត្តា(មិន​មែន​ជា​របស់​ខ្លួន) ព្រោះ​ធម៌​ទាំង​បី​នេះ​មាន​ជា​ខ្លួន​បុគ្គល​គ្រប់​រូប មាន​ន័យ​ថា​ជីវិត​មិន​ទៀត ជីវិត​ជា​ទុក្ខ​ ជីវិត​មិន​មែន​ជា​របស់​ខ្លួន​​។ បួន​ក្នុង​សាច់​គឺ ធាតុ​ទាំង​បួន​មាន​ ធាតុ​ដី ទឹក​ ភ្លើង​ ខ្យល់ ព្រោះ​ក្នុង​រូប​រាង​កាយ​របស់​យើង​ត្រូវ​បាន​ផ្សំផ្គុំ​ឡើង​ដោយ​សារ​ធាតុ​ទាំង​៤​នេះ(តាម​ទស្សនៈ​របស់​ព្រះ​ពុទ្ធ​សាសនា)។ មួយ​សម្រេចនោះ​​គឺ​សំដៅ​ចំពោះ​ មច្ចុរាជ(សេចក្តី​ស្លាប់) ព្រោះ​មនុស្ស​យើង​ទោះ​បី​ជា​ខ្លាំង​ខ្សោយ​ មានក្រយ៉ាង​ណា​ក៏ដោយក៏​ត្រូវ​តែ​ស្លាប់​នៅ​ទី​បញ្ចប់​ដូច​ៗ​គ្នា​។ ចំនែក​ឯពីរ​កាត់ក្តី​គឺ​ បុណ្យនិង​បាប មាន​ន័យ​ថា​បើ​បុគ្គល​ធ្វើ​បុណ្យ​ច្រើន​នឹង​កើត​ក្នុង​សុគតិ​ភព​ចំណែក​ឯបុគ្គល​ធ្វើ​បាប​ច្រើន​នឹង​ធ្លាក់​ទៅ​កាន់​ឋាន​នរក​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s